Thursday, May 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ យក​កាំបិតប៉័ងតោ​កាប់​លើ​បុរស​ម្នាក់ទៀត​របួសធ្ងន់ ក្នុង​ទំនាស់​ពាក្យសម្តី​រឿង​ទិញ​គល់​ជញ្ជ្រាំង​ឲ្យ​ទា​ស៊ី ហើយ​ជនបង្ក​រត់​បាត់

​កំពង់ឆ្នាំង ៖ អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ដោយសារ​ត្រូវ​បុរស​ម្នាក់ទៀត យក​កាំបិតប៉័ងតោ​កាប់​ប្រហារ ក្នុង​ជម្លោះ​ពាក្យសម្តី​រឿង​ទិញ​គល់​ជញ្ជ្រាំង​ឲ្យ​ទា​ស៊ី នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៩​និង​៣០​នាទី​។ ជនសង្ស័យ​បាន​យក​កាំបិតប៉័ងតោ កាប់​មកលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​របួស ៣ កន្លែង នៅ​ចំណុច​មុខផ្ទះ​របស់​ឈ្មោះ ឌុល សាទ ក្នុងភូមិ​សា​ស្ថ្រ​ភូមិ​ជំ​ពារ ឃុំ ព្រៃ​គ្រី ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ។​

​ហេតុការណ៍​នេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ឌុល សាទ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ អ៊ុក រតនា ភេទ ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ធំ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ មក​ស្នាក់នៅ​ដេក​ឃ្វាល​ទា​នៅ​ចំណុច​ពូន​ភ្នំ​ក្នុងភូមិ​សា​ស្ថ្រ ភូមិ​ជំ​ពារ ឃុំ ព្រៃ​គ្រី ស្រុក​ជល​គិរី ខត្ត​កំពង់ឆ្នាំង ។ មូលហេតុ​ទំនាស់​ពាក្យសំដី​គ្នា រឿង​ទិញ​គល់​ជញ្ជ្រាំង​ស្រូវ​តាម​ស្រែ​ឲ្យ​ទា​ស៊ី ។ បច្ចុប្បន្ន ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក ចំណែក​ជនសង្ស័យ​បាន​រត់គេចខ្លួន ។ ករណីនេះ ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ព្រៃ​គ្រី បាន​ចុះ​កសាង​សំណុំរឿង​តាម​នី​តី​វិធី ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×