Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ឆ្នាំ​ ២០២១​ខាងមុខ គម្រោង​វិនិយោគ​ក្រុង​ស្វាយរៀង មាន​ចំនួន ៣១​គម្រោង​, បើក​សិក្ខាសាលា​សមាហរណកម្ម​វិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ក្រុង និង​សង្កាត់ ឆ្នាំ​២០២១-២០២៣ នៅ​ក្រុង​ស្វាយរៀង

​ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​​​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​សមាហរណកម្ម​វិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ក្រុង និង​សង្កាត់ ឆ្នាំ​២០២១-២០២៣ នៅ​ក្រុង​ស្វាយរៀង ។​

​លោក​អភិបាលខេត្ត បាន​ថ្លែង​ការកោតសរសើរ ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​កន្លងមក បាន​ខិតខំ​អនុវត្ត​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន និង​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ ស្របតាម​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ របស់ខ្លួន​ទៅតាម​តួនាទី​ភារកិច្ច និង​អរគុណ​ចំពោះ​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ អង្គការ​ជាតិ -​អន្តរជាតិ និង​សប្បុរសជន​ទាំងអស់ ដែល​តែង​សហការ​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍន៍ និង​ការកសាង​ផែនការអភិវឌ្ឍន៍ កម្មវិធី​វិនិយោគ​របស់​ឃុំ សង្កាត់ តាំងពី​ដំណាក់កាល​ដំបូង​រហូតដល់​ដំណាក់កាល​នៃ​ការធ្វើសមាហរណកម្ម​នា​ពេលនេះ​។​

សូមបញ្ជាក់​ផងដែរ​ថា គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នាពេលនេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​គម្រោង​សកម្ម​ភាពជា អាទិភាព ស្នើឡើង​ដោយ​ឃុំ សង្កាត់ មាន​ភាពស៊ីសង្វាក់​ប្រទាក់ក្រឡា​គ្នា ទៅនឹង​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​សកម្មភាព​នានា​របស់​បណ្ដា​មន្ទីរ​-​អង្គភាព​ជំនាញ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​រួម​នៃ​ការអភិវឌ្ឍ​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធ​ភាពឆ្លើយតប​ទៅ នឹង​តម្រូវការ​ជាក់ស្ដែង​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ ។​

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បានស្នើ​ដល់​មន្ទីរ​-​អង្គភាព រួម​នឹង​អង្គការ​ពាក់ព័ន្ធ​សូមជួយ​គាំទ្រ​នូវ​គម្រោង​អាទិភាព​ដែល​លើកឡើង​ដោយ​អាជ្ញាធរ​ក្រុង សង្កាត់​ឲ្យ​បាន​ច្រើន និង​សូម​ឲ្យ​អាជ្ញាធរ​ក្រុង សង្កាត់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​គម្រោង​នានា​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​ឲ្យ​គម្រោង​ដែល​បាន​ព្រមព្រៀង អនុវត្តបាន​ប្រកបដោយ​ជោគជ័យ និង​ផ្ដល់​ផលប្រយោជន៍​ពិតប្រាកដ​ជូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកទទួលផល​ពី​គម្រោង​អភិវឌ្ឍន៍​នោះ ។​

​លទ្ធផល​នៃ​អង្គសិក្ខាសាលា មាន​ដូចខាងក្រោម ៖ នៅ​ឆ្នាំ​២០២១​ខាងមុខ គម្រោង​វិនិយោគ​ក្រុង​ស្វាយរៀង មាន​ចំនួន ៣១​គម្រោង មានការ​សន្យា​គាំទ្រ ចំនួន ៣​គម្រោង ស្មើនឹង ៩,៦៧% (​ការសន្យា​គាំទ្រ​ក្រៅ​គម្រោង​) ។ ចំពោះ​គម្រោង​វិនិយោគ​សង្កាត់​ទាំង​៧ ក្នុង​ក្រុង មាន​ចំនួន ១២៨​គម្រោង មានការ​សន្យា​គាំទ្រ ចំនួន ៩១ គម្រោង ស្មើនឹង ៧១,០៩% ក្នុងនោះ​មានការ​សន្យា​គាំទ្រ​ក្នុង​គម្រោង មាន​ចំនួន ៤០ គម្រោង ស្មើនឹង ៤៣,៩៦% ហើយ​មានការ​សន្យា​គាំទ្រ​ក្រៅ​គម្រោង មាន​ចំនួន ៥១​គម្រោង ស្មើនឹង ៥៦,០៤% ៕​ ដោយ​៖​វ៉ៃ​កូ​

×