Sunday, January 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឯកឧត្តម មាស ប៊ុន​ឡី និង វិនិយោគ​គិ​ន​ចិន​ខ្មែរ វង យាន​អ៊ី សម្រេចយក​ដំណោះស្រាយ​ឈរលើ​គោលការណ៍​ឈ្នះ​-​ឈ្នះ​តេ​ជោ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ជាង ១៦៥​ហិកតា (​ជាន់​លើ​គ្នា​) ក្រៅ​ប្រព័ន្ធតុលាការ​

​ភ្នំពេញ​៖ លោក​ដួង តារា ទីប្រឹក្សា​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា ដំណោះស្រាយ​ឈ្នះ​-​ឈ្នះ​តេ​ជោ ផ្តល់​ស្នាមញញឹម ទំនុកចិត្ត ភាពកក់ក្តៅ និង​ក្តីសង្ឃឹម​ដល់​វិនិយោគ​គិ​ន​ទាំងអស់ ឯកឧត្តម មាស ប៊ុន​ឡី និង វិនិយោគ​គិ​ន​ចិន​ខ្មែរ វង យាន​អ៊ី ដែល​បាន​សម្រេចយក​ដំណោះស្រាយ​ឈរលើ​គោលការណ៍​ឈ្នះ​-​ឈ្នះ​តេ​ជោ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ជាង ១៦៥​ហិកតា (​ជាន់​លើ​គ្នា​) ក្រៅ​ប្រព័ន្ធតុលាការ កាលពី​ថ្ងៃទី ២ វិច្ឆិកា កន្លងទៅនេះ​។

​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Duong Dara បាន​បញ្ជាក់ថា “​អរគុណ​សន្តិភាព​
​ដំណោះស្រាយ​ឈ្នះ​-​ឈ្នះ​តេ​ជោ ផ្តល់​ស្នាមញញឹម ទំនុកចិត្ត ភាពកក់ក្តៅ និង​ក្តីសង្ឃឹម​ដល់​វិនិយោគ​គិ​ន​ទាំងអស់
​ខ្ញុំ​រីករាយ នឹង​កោតសរសើរ​ដល់ បងឯ​ឧ មាស ប៊ុន​ឡី និង វិនិយោគ​គិ​ន​ចិន​ខ្មែរ វង យាន​អ៊ី ដែល​បានសម្រេច​ច​យក​ដំណោះស្រាយ​ឈរលើ​គោលការណ៍​ឈ្នះ​-​ឈ្នះ​តេ​ជោ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ជាង ១៦៥​ហិកតា (​ជាន់​លើ​គ្នា​) ក្រៅ​ប្រព័ន្ធតុលាការ កាលពី​ថ្ងៃទី ២ វិច្ឆិកា កន្លងទៅនេះ​”​។

​លោក​បាន​ថ្លែងថា ពិតណាស់ ការដោះស្រាយ​វិវាទ​នីមួយៗ​គឺ​លំបាក​ស្មុ​គ្រ​ស្មាញ ប៉ុន្តែ​សំខាន់​គឺ​ភាគី​ទាំងពីរ​បាន​សុខចិត្ត​លះបង់​ផលប្រយោជន៍​សួនតួ​ជាមួយនឹង​ការចង់​ឈ្នះ​រៀងៗ​ខ្លួន បែរមក​យក​អំពើ​ល្អ និង​ការចែករំលែក​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ជាមួយ​លទ្ធផល​ដែល​ភាគី​ទាំងពីរ​អាច​ទទួលយក​បាន​។

​ខ្ញុំ​សូម​គោរព​អរគុណ បងឯ​ឧ មាស ប៊ុន​ឡី ដែល​ចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ​ដោយ​មិនបាន​យក​ឥទ្ធិពល​តួនាទី​ស័ក្តិយស នៃ​ក្រសួងការពារជាតិ​មក រារាំង​ដល់​ការដោះស្រាយ​វិវាទ​នេះ​។
​ក៏​មិន​ច្បាស់​ដែរ​ថា វិវាទ​នេះ​បើ​ដោះ​តាម​ប្រព័ន្ធតុលាការ​វិញ តើ​ត្រូវការ​ពេលវេលា​យូរ​ឬ​ឆាប់​ប៉ុណ្ណា​ទេ​។
​ឈ្នះ​-​ឈ្នះ​លើក​នេះ គឺ​ភាគី​ទាំងពីរ​នឹង​ក្លាយជា​មិត្ត​ល្អ​នឹង​ជា​ដៃគូ​វិនិយោគ​ល្អ ដែល​នាំមក​នូវ​ការងារ និង​ប្រាក់ចំណូល​សម្រាប់​ពលរ​ដ្ឋ នឹង​ប្រទេសជាតិ​ទាំងមូល​តាមរយៈ​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​គម្រោង​ទឹកប្រាក់​វិនិយោគ​រាប់​ស៊ិ​ប​លាន​ដុល្លារ ព្រោះ​ដី​ដែល​បាន​ទិញ​កន្លងមក​គឺ​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ ២០ លាន​ដុល្លារ​រួចមកហើយ​។​
​ខ្ញុំបាទ​សូម​គោរព​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំពោះ​ការ​រ​យកចិត្តទុកដាក់​ប្រកបដោយ​ភាព​ក​ក់កក្តៅ​ចំពោះ​អ្នកវិនិយោគទុន ដែល​កំពុង​វិនិយោគ នឹងមាន​បំណង​មក​វិនិយោគ​នៅក្នុង​ប្រទេសជាតិ​យើង​។ គ្រប់​បញ្ហា ប្រសិនបើ​បានមក​ដល់ដៃ​សម្តេច​តេ​ជោ​ហើយ គឺ​នឹង​ទទួលបាន​ការដោះស្រាយ​ជូន​ជាមិនខាន​។​
​យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់​និង​ស្នាមញញឹម និង សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង​៕
ដោយ​៖​បញ្ញា​ស័ក្តិ​