ភ្នំពេញ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរសារលើហ្វេសប៊ុកថាគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ (នៅកម្ពុជា) លទ្ធផលខាងខៀវ លោកយ៉ូ ប៊ៃឌិន ទទួលបានចំនួន២៥៣សំឡេងតំណាង រីឯខាងក្រហមរបស់ លោក ប្រធានាធិបតី ដូណាល់ ត្រាំ ទទួលបានចំនួន២១៣សំឡេងតំណាង (តាមCNN)! ខាងខៀវ ត្រូវការសំឡេងតំណាងតែចំនួន១៧សំឡេងទៀតប៉ុណ្ណោះ ទទួលបានកៅអីប្រធានាធិបតីតែម្តង!
លោកហេង រតនា បានលើកឡើងថា ដោយនៅចំពោះមុខនេះខាងខៀវកំពុងនាំមុខនៅរដ្ឋ២ ដែលមានសំឡេងតំណាងចំនួន១៧ជាស្រេចទៅហើយ ដែលការរាប់សន្លឹកឆ្នោតជិតបញ្ចប់គឺ (រដ្ឋARIZONA មានចំនួន១១សំឡេងតំណាង និង រដ្ឋNEVADA មានសំឡេងតំណាងចំនួន៦)!
លោកហេង រតនា បានថ្លែងថា “ហួសពីទំនុកចិត្ត បោះឆ្នោតនៅសហរដ្ឋអាមេរិកទៅហើយ នៅតែមានការចោទប្រកាន់ពីការបន្លំសន្លឹកឆ្នោត លួចកេងបន្លំសន្លឹកឆ្នោត!! ? លោក ប្រធានាធិបតី ដូណាល់ ត្រាំ ជាអ្នកចោទតែម្តង លទ្ធផលផ្លូវការអាចត្រូវការវេលាយូរថ្ងៃទៀត ព្រោះការរាប់សន្លឹកឆ្នោតមិនទាន់ចប់និងអាចប្រឈមមុខតាមផ្លូវច្បាប់ប្តឹងគ្នា។
សូមអបអរសាទរប្រជាជនអាមេរិកចំពោះលទ្ធផលនៃការបោះឆ្នោត បើទោះបីមានការរាតត្បាតជំងឺកូវីដ១៩យ៉ាងខ្លាំងក៏ដោយ ប៉ុន្តែមានអ្នកចេញទៅបោះឆ្នោតមានបរិមាណច្រើនជាងពេលណាៗទាំងអស់”៕
ដោយ : បញ្ញាស័ក្តិ