ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការទាំងអស់ ដែលបានជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយគណៈប្រតិភូហុងគ្រី ដឹកនាំដោយឯកឧត្តម ភីធើ ស៊ីចាតូ(Peter Szijarto) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី មិនមានករណីឆ្លងវីរុសកូវីដ-១៩ទេ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខាងលើនេះ ធ្វើឡើងបន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តសំណាករកវីរុសកូវីដ-១៩ ហើយក្រសួងសុខាភិបាលបានប្រកាសអំពីលទ្ធផលអវិជ្ជមាននៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ ៕ដោយ៖បញ្ញាស័ក្តិ