Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ហាមឃាត់​ការជក់បារី​នៅ​ទីសាធារណៈ​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ KCNA ​កូរ៉េខាងជើង បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថាស​ភា​ប្រជាជន​ជាន់ខ្ពស់​របស់​កូរ៉េខាងជើង​នៅ​ថ្ងៃ​ពុធ (៤ វិច្ឆិកា​) បាន​ណែនាំ​ការហាមឃាត់​ការជក់បារី​នៅតាម​ទីសាធារណៈ​មួយចំនួន ដើម្បី​ផ្តល់ឱ្យ​ប្រជាជន​នូវ​“ បរិស្ថាន​រស់នៅ​ប្រកបដោយ​អនាម័យ​” ។​

KCNA បាន​ដកស្រង់​សម្តី​សមាជិកសភា​បាន​និយាយថា ច្បាប់​ហាម​ជក់​ថ្នាំជក់​មាន​គោលបំណង​ដើម្បី​ការពារ​អាយុជីវិត​និង​សុខភាព​របស់​ប្រជាជន​កូរ៉េខាងជើង ដោយ​រឹតបន្តឹង​ការត្រួតពិនិត្យ​ផ្នែក​ច្បាប់​និង​សង្គម​ទៅលើ​ការផលិត​និង​ការលក់​បារី​។​

KCNA បាន​និយាយថា ច្បាប់​បានចែង​ថា​ការជក់បារី​ត្រូវបាន​ហាមឃាត់​នៅក្នុង​កន្លែង​ជាក់លាក់​មួយចំនួន ដូចជា​មជ្ឈមណ្ឌល​អប់​រំ​នយោបាយ​និង​មនោគមវិជ្ជា រោងភាពយន្ត​និង​រោងកុន និង​មូលដ្ឋាន​សុខាភិបាល​និង​សុខភាព​សាធារណៈ​។​

​ប្រទេស​កូរ៉េខាងជើង​មាន​អត្រា​ខ្ពស់​នៃ​ការជក់បារី ដោយមាន​បុរស​ជក់បារី​ចំនួន ៤៣,៩ ភាគរយ​គិត​ត្រឹម​ឆ្នាំ ២០១៣ នេះ​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក​។ មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង​អ៊ុន​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​ជក់បារី​ច្រ​វ៉ា​ក់​ដែល​ត្រូវបាន​គេ​មើលឃើញ​ជា​ញឹកញាប់​ជាមួយនឹង​បារី​នៅក្នុង​ដៃ​នៅក្នុង​រូបថត​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​។​

លោក​គីម​ត្រូវបាន​គេ​ប្រទះឃើញ​ឈប់សម្រាក​បារី​នៅ​ស្ថានីយ៍​រថភ្លើង​មួយ​នៅ​ទីក្រុង​ណាន​នី​ង​ភាគខាងត្បូង​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១៩ នៅតាម​ផ្លូវ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ហាណូយ​សម្រាប់​កិច្ចប្រជុំ​កំពូល​លើក​ទី ២ របស់លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់​ត្រាំ​៕ ដោយ ៖ CEN

×