ស្ទឹងត្រែង៖យុវតីម្នាក់ជិះម៉ូតូមួយគ្រឿងត្រូវរថយន្តធំបុកបណ្ដាលឲ្យរងរបួសជាទម្ងន់។ ហេតុការណ៍នោះកើតឡើងនៅលើផ្លូវបំបែកជាបួនស្ថិតក្នុងភូមិកណ្ដាលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងកាលពីវេលាម៉ោងជាង ៩យប់ថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០២០។
របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តនិង ម៉ូតូ បង្កដោយ រថយន្តក្រុងក្រុមហ៊ុនកីឡាអង្គពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ3E9921 បើកបរដោយឈ្មោះ ធឿន ប្រុស ភេទប្រុស អាយុ២៥ឆ្នាំជនជាតិ ខ្មែរ មុខរបរ បើកបររថយន្ត បច្ចុប្បន្នរស់នៅភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង និង ម៉ូតូ ម៉ាក MSX ពណ៌ខ្មៅពាក់ស្លាកលេខរតនគីរី1E3534 បើកបរដោយ ឈ្មោះ ហុង ស្រីលាភ ភេទស្រី អាយុ16ឆ្នាំ មុខរបរ មេផ្ទះ រស់នៅភូមិថ្មលាត សង្កាត់ ស្រះឬស្សី ក្រុង.ខេត្តស្ទឹងត្រែង។ ករណីនេះ បណ្តាលឲ្យរងរបួសធ្ងន់ ១ នាក់ និងខូចខាតម៉ូតូ ១គ្រឿង។
តាមការពិនិត្យឃើញជាក់ស្ដែងនៅកន្លែងកើតហេតុរថយន្តបើកបរក្នុងទិសដៅពីកើតទៅលិច។រីឯម៉ូតូពីជើងទៅត្បូងលុះមកដល់ផ្លូវបំបែកជាបួនក៏បុកគ្នាតែម្ដង។រថយន្តបុកម៉ូតូកៀបជាប់ពីក្រោមរថយន្ត។អ្នកបើកបរម៉ូតូខ្ទាតចេញពីរថយន្តជាច្រើនម៉ែត្រ ៕ដោយ៖សុខុម