កំពង់ធំ ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនចុះជួយស្រុកស្ទោង បានអំពាវនាវចំពោះព្រះសង្សនិងប្រជាពលរដ្ឋរស់នៅឃុំពៅវ៉ើយក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ឲ្យបន្តថែរក្សាសន្តិភាពឲ្យល្អដើម្បីការពារសមិទ្ធផលដែលជាកេរ្តិ៍ដំណែលបុរាណ និងរាល់សមទ្ធផលដែលបានកសាងក្រោយថ្ងៃរំដោះឲ្យគង់វង្សសម្រាប់ទុកឲ្យកូនចៅជំនាន់ក្រោយៗបានស្គាល់និងបានរស់នៅប្រកបដោយសេចក្ដីសុខសាន្ត។
ការអំពាវនាវរបស់ ឯកឧត្ដម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្ទោងដូចនេះធ្វើឡើងនៅថ្ងៃទី៥ វិច្ឆិកាឆ្នាំ២០២០ខណៈដែលឯកឧត្ដមនិងសហការីអញ្ជើះចុះសាកសួសុខទុក្ខព្រះសង្ឃ និងប្រជាពលរដ្ឋរស់នៅឃុំពៅវ៉ើយ ដែលជាឃុំមួយស្ថិតនៅកណ្ដាលបឹងទន្លេសាបក្នុងស្រុកស្ទោង។
លោក ជា ចាន់តូ បានបន្តទៀតថា ៖«គ្មានអ្វីមានតម្លៃជាងសុខសន្តិភាពទេទោះ។ ដូចនេះបើសិនយើងការពារសន្តិភាព បានយើងអាចរក្សាការពារមានទ្រព្យសម្បត្តិ និងរាល់សមិទ្ធផលដែលយើងមានបានគង់វង្ស និងឲ្យយើងកាន់តែមានលទ្ធភាពនិងមានឱកាសបន្តកសាង និងអភិវឌ្ឍន៍សមិទ្ធថ្មីៗបន្ថែមទៀតក្នុងនោះរួមទាំងវិស័យពុទ្ធចក្រផងដែរ»។
លោកបន្តថា ៖«ជាក់ស្ដែងដូចព្រះវិហារថ្មីវត្តពៅវ៉ើយដ៏ស្គឹមស្កៃត្រដែត អណ្ដែតលើផ្ទៃទឹកបឹងទន្លេសាបនេះជាសក្ខីភាពស្រាប់។ តើយើងបាននឹកស្មានថាតំបន់ដាច់ស្រយ៉ាលមួយនេះ ទទួលបានការីកចម្រើនដូចសព្វថ្ងៃនេះទេ ទាំងនេះមិនបានមកដោយសារគុណបុណ្យសន្តិភាព និងកាដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចតេជោហ៊ុន សែន និងការចូលរួមពីមហាកម្លាំងសាមគ្គី របស់ប្រជាពលរដ្ឋទើបយើងមានអ្វីៗដូចសព្វថ្ងៃនេះ»។
គូសបញ្ជាក់ថា ព្រះវិហារថ្មីវត្តពៅវ៉ើយនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនតាមរយៈ លោក ជា ចាន់តូនិងលោកជំទាវខៀវ ស៊ីណា។
ព្រះវិហារនេះបានចាប់ផ្ដើមកសាងនៅថ្ងៃទី៣០ខែមិនាឆ្នាំ២០១៨តាមការគ្រោងព្រះវិហារនេះនឹងបញ្ចប់ឲ្យរួចរាល់នៅថ្ងៃទី១០ខែធ្នូឆ្នាំ២០២០ខាងមុខនេះ។
នៅក្នុងឱកាសនោះដែរលោកជា ចាន់តូ បានសំណូមពរដល់ព្រះសង្ឃសូមបន្តយកព្រះទ័យ និងយកចិត្តទុកដាក់ថែរក្សាព្រះសុខភាព និងសុខភាពឲ្យបានល្អ ព្រោះសុខភាពមានតម្លៃណាស់ ពិសេសនៅកំឡុងពេលដែលជំងឺកូវីដ១៩ មិនទាន់រលាយពីផែនដីយើងនៅឡើយនោះ។ ដូចនេះត្រូវតែប្រុងប្រយ័ត្នឲ្យខ្ពស់ក្នុងនោះរួមទាំងឥទ្ធិពលនៃជំនន់ទឹកភ្លៀវកន្លងទៅថ្មីៗនេះ អាចមានជំងឺផ្សេងៗដែរផង។ នៅក្នុងឱកាស លោក ជា ចាន់តូ បានប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃវត្តពៅវ៉ើយ រួមមាន បច្ច័យអង្ករ២បាវ, ទឹកសុទ្ធ១០កេស, មី១០កេស, កូកា១០កេស, ទឹកផ្លែឈើ ១០កេស ស្ករស ១បាវ, ទឹកដោះគោ១ កេសធំ, ទឹកស៊ីអ៊ីវ ២០ដបនិងទឹកត្រី ២០ដប។ ជាមួយនេះដែរ សម្រាប់ប្រជាពលរដ្ឋដែលបានចូលរួមម្នាក់ៗ ទទួលបានសារុងនិងថវិកាផងដែរ៕
ដោយ៖CEN