ខេត្តស្វាយរៀង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុករមាសហែក កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៣និង១០នាទីរសៀលបានអនុវត្តន៍ ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៨២បគ.ចខ/១៧ ចុះថ្ងៃទី១១ខែកក្កដាឆ្មាំ២០១៧ លើជនត្រូវចោទឈ្មោះ ពូក តុលា (ហៅ តុលា) ភេទប្រុស នៅភូមិកំពង់ត្រាច ឃុំ កំពង់ត្រាច ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រួចធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+) ជាប្រភេទមេតំហ្វតាមីន។
សមត្ថកិច្ចបានឲ្យដឹងថាក្រោយធ្វើការសាកសួរជនសង្ស័យឈ្មោះពួក តុលា បានឆ្លើយសារភាពថា ថ្នាំញៀនដែលខ្លួនប្រើប្រាស់គឺទិញពីឈ្មោះចាន់ លី រស់នៅភូមិវត្តឃុំត្រស់ ស្រុករមាសហែក។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ដោយមានការអនុញ្ញាតិពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង តាមលេខទូរស័ព្ទ0979812255 នៅវេលាម៉ោង១៦និង៤០ នាទីរសៀល កម្លាំងសមត្ថកិច្ច បាន ធ្វើការឆែកឆេរលំនៅដ្ឋានឈ្មោះចាន់ លី ភេទប្រុសអាយុ៤១ឆ្នាំនៅភូមិវត្តឃុំត្រស់ ជាលទ្ធផលរកឃើញមានសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន
រួចនាំមកកាន់អធិការដ្ឋាននគរបាលស្រុករមាសហែក ធ្វើការសាកសួរនិងធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+) ជាប្រភេទមេតំហ្វតាមីន ធ្វើការឃាត់ខ្លួនឈ្មោះ ចាន់ លី ភេទ ប្រុស អាយុ៤១ ឆ្នាំ រស់នៅភូមិវត្ត ឃុំត្រស់ ជាជាលទ្ធផលសមត្ថកិច្ច បានដកហូតសម្ភារវត្ថុតាង ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀន ចំនួន៦៦ កញ្ចប់(ធំ២កញ្ចប់) ទូរស័ព្ទដៃ ១ គ្រឿង ម៉ាក VIVO ពណ៌ខ្មៅ ម៉ូតូ១គ្រឿងម៉ាកហុងដា ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ឆ្នាំង 1E-8530
ដែកអក្សរT០១ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នកម្លាំងជំនាញនគរបាលស្រុកកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី និងបានបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញរួចហើយ ៕ដោយ៖វ៉ៃកូ