Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ម៉ូតូ​មិន​គោរព​សិទ្ធិ​អាទិភាព ធ្វើ​ឲ្យ​បុរស​២​នាក់ បាន​រងរបួស​ដោយសា​រ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​រថយន្ត នៅ​ក្រុង​ស្វាយរៀង​

​ខេត្តស្វាយរៀង​៖ បុរស​២​នាក់​បាន​រងរបួស​ដោ​យ​សារ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​រថយន្ត ដែល​ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង ៩​និង​២១ នាទី ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បានកើត​ឡើង រវាង​រថយន្ដ និង​ម៉ូតូ​លើផ្លូវ​ជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​១២៦/១២៧ ស្ថិតក្នុង​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា មាន​រថយន្ដ​មួយគ្រឿង​ម៉ាក SCANIA ពណ៌​ខៀវ​លាយ​ទឹកប្រាក់ ពាក់​ផ្លាកលេខ ស្វាយរៀង ៣A ១៨២៨ បើកបរ​ដោយ​ឈ្មោះ ឆាយ ចំ​រ៉ុង ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ​បើកបរ រស់នៅ​ភូមិ​ប្រសូត្រ​ទី​១ ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង បើកបរ​ពី​លិចទៅ​កើត អ្នកបើកបរ​គ្មាន​របួស រថយន្ដ​ខូចខាត​ស្រាល ។ ចំណែក ម៉ូតូ​ម៉ាក ហុងដា​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ ១CJ ២១៥៦ បើកបរ​ដោយ​ឈ្មោះ ពន្លឺ រស្មី ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​រការ ឃុំ​រការ ស្រុក​ពារាំង ខេត្តព្រៃវែង បើកបរ​ពី​ជើង​ទៅ​ត្បូង ពាក់មួក​សុវត្ថិភាព អ្នកបើកបរ​រងរបួស​ស្រាល ម៉ូតូ​ខូចខាត​ស្រាល ។ អ្នករួមដំណើរ​ឈ្មោះ ជា ជំនិត ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ពាក់មួក​សុវត្ថិភាព រងរបួស​ស្រាល ។ ហើយ​អ្នករបួស​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។ ចំណែក​មធ្យោបាយ​ត្រូវបាន​យកមក​​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង ។ ករណី​គ្រោះថ្នាក់​នេះ​បណ្តាលមកពី​មូលហេតុ អ្នកបើកបរ​ម៉ូតូ​មិន​គោរព​សិទ្ធិ​អាទិភាព ៕ ដោយ​៖​វ៉ៃ​កូ​

×