Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩ លើក​ទី​១ បង្ហាញថា សម្ដេច​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មិនមាន​ជំងឺ​កូ​វីដ​១៩​នោះទេ មាន​សុខភាព​ល្អប្រសើរ​

spot_img

បាត់ដំបង៖ ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងថា លទ្ធផល​នៃ​ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩ លើក​ទី​១ បង្ហាញថា សម្ដេច​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មិនមាន​ជំងឺ​កូ​វីដ​១៩​នោះទេ មាន​សុខភាព​ល្អប្រសើរ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពង់​បំផុត​។​

​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តបាត់ដំបង តំណាង​ដ៏​ខ្ពង់​ខ្ពង់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តបាត់ដំបង ចំនួន​១​ម៉ឺន​២១០​គ្រួសារ ប្រារព្ធ​ឡើង​នៅ​បរិវេណ​អាកាសយានដ្ឋាន​ខេត្តបាត់ដំបង​។​

​អញ្ជើញ​មានប្រសាសន៍​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​ថា ពីដំបូង​ឡើយ​ពិធី​ជួប​សំណែះ​សំ​ណា​ល​សួរសុខទុក្ខ និង​ចែក​អំណោយ​នេះ គឺ​គ្រោង​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហើយ​សម្ដេច​ក៏​នឹង​អមដំណើរ​សម្ដេច​តេ​ជោ​ចូលរួម​ដែរ ក៏ប៉ុន្តែ​សម្ដេច​តេ​ជោ​ត្រូវ​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយសារ​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី​ដែល​បានមក​បំពេញ​ទស្សនកិច្ច​កម្ពុជា​ត្រូវបាន​រកឃើញថា​មាន​ជំងឺ​កូ​វីដ​១៩​បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​។

​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ​ថា លទ្ធផល​នៃ​ការធ្វើ​តេស​រក​ជំងឺ​កូ​វីដ​១៩​លើក​ទី​១​បង្ហាញថា សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មិនមាន​ជំងឺ​កូ​វីដ​១៩​នោះទេ និង​ថា​ពេលនេះ សម្ដេច​តេ​ជោ និង​សម្ដេច​កិ​ត្ត​ព្រឹទ្ធ​បណ្ឌិត កំពុងមាន​សុខភាព​ល្អប្រសើរ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពង់​បំផុត​។ ក្នុងនាម​ប្រជាពលរដ្ឋ​ទាំង​ជាង​១​ម៉ឺន​នាក់​នាឱកាស​នេះ សម្ដេច​បាន​ថ្លែង​បួងសួង​សូមឱ្យ​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ មាន​សុខ​ភាពល្អ និង​ចៀស​ផុតពី​ជំងឺ​កូ​វីដ​១៩​។​

​នៅក្នុង​ឱកាស​នោះដែរ ក្នុងនាម​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តបាត់ដំបង សម្ដេច​ក្រឡាហោម បាន​ថ្លែង​អំណរ​ព្រះរាជ​គុណ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្ដេច​ព្រះវររាជ​មាតា​ជាតិខ្មែរ ដែល​បាន​ប្រោស​ព្រះរាជទាន​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ខេត្តបាត់ដំបង និង​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​។
​ក្នុងនាម​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្ដេច​ក្រឡាហោម ក៏បាន​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ អាជ្ញាធរ​កងកម្លាំង​គ្រប់​ប្រភេទ ដែល​បាន​ខិតខំ​ជួយសង្គ្រោះ​ជា​ប្រជាពលរដ្ឋ​ពី​គ្រោះទឹកជំនន់ និង​ជួយ​សម្រួលការ​ចាប់ផ្ដើម​ជីវភាព​ឡើងវិញ ពិសេស​ការបង្កបង្កើន​ផល​។​

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជរដ្ឋាភិបាល កើតចេញពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បងប្អូន​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ បាន​ប្រកាន់ខ្ជាប់​នូវ​ប្រពៃណី​ផ្សាភ្ជាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដោយបាន​បែក​ចែក​ការទទួលខុសត្រូវ​ឱ្យ​មន្ត្រី​ចុះ​តាម​គ្រប់​មូលដ្ឋាន ដើម្បី​តាមដាន​បញ្ហា​ប្រឈម និង​សំណូមពរ​នានា និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​។ សម្ដេច​បាន​សង្កត់ធ្ងន់​ថា យើងទាំងអស់គ្នា​រួមសុខ​រួមទុក្ខ​ជាមួយគ្នា និង​មិនមាន​ទំលាប់​រត់ចោល​គ្នា​នោះទេ​។​

​នៅ​ក្នុងការ​សំណេះសំណាល​នោះដែរ សម្ដេច​ក្រឡាហោម ក៏បាន​ថ្លែង​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​សុខភាព អនុវត្ត​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ជាប់​ជាប្រចាំ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩, ចូលរួម​ប្រ​យ​ទ្ធ​ប្រឆាំង​គ្រឿងញៀន​តាមរយៈ​ការអប់រំ​ណែនាំ​កូនចៅ​ចៀសឱ្យផុត​ពី​គ្រឿងញៀន និង​ត្រូវរាយការណ៍ជូន​សមត្ថ​កិច្ច​នៅពេល​បានឃើញ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​, ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ល្អ​ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​ចរាចរណ៍​។​

​យោងតាម​របាយការណ៍​ស្វាគមន៍​របស់​ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ជំនន់​ទឹកភ្លៀង​កន្លងទៅនេះ បាន​បណ្ដាលឱ្យ​មានការ​លិចលង់​ក្រុង​ស្រុក​ទាំង​១៤ ក្នុង​ខេត្តបាត់ដំបង ស្មើនឹង ៩៩​ឃុំ និង​បណ្ដាលឱ្យ​ប៉ះពាល់​ពលរដ្ឋ​ជាង​៧​ម៉ឺន​គ្រួសារ​, ដំណាំ​ស្រូវ​ជាង​១​សែន​ហិកតា​, ដំណាំ​សា​វប្បកម្ម និង​ឧស្សាហកម្ម​ជាង​៦​ម៉ឺន​ហិកតា​, ផ្លូវជាតិ​ប្រវែង​២​ពាន់​ម៉ែត្រ​, ផ្លូវ​ខេត្ត​ប្រវែង​ជាង​៣​ម៉ឺន​ម៉ែត្រ និង​ផ្លូវ​ក្នុង​ក្រុង​ចំនួន ២០​ខ្សែ​។​

​ឯកឧត្តម​បន្តថា ក្រោយ​ជំនន់​ទឹកភ្លៀង​ចាប់ផ្ដើម​ស្រក​ចុះ និង​បន្ទាប់​មានការ​វាយតម្លៃ​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គ្រួសារ​ពលរដ្ឋ​ដែល​អាច​ស្ដារឡើងវិញ​បាន​តាម​ការធ្វើ​កសិកម្ម​ដំណាំ​ស្រូវ​ចំនួន ១០ ៥០០​គ្រួសារ ដែល​ស្មើនឹង ១០ ៥០០​ហិកតា ស្មើនឹង​ក្រុង​ស្រុក​ចំនួន​៨ លើ​ឃុំ​ចំនួន​៤៨ ភូមិ​ចំនួន​២៣១ ដោយសារ​ទីតាំង​ដី​របស់គាត់ ស្ថិតក្នុង​តំបន់​ដែលមាន​ប្រភពទឹក​គ្រប់គ្រាន់ ក្នុងការ​ស្រោចស្រព​បាន ។​

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ទទួល​អំណោយ​នាឱកាស​នេះ អញ្ជើញ​មកពី​ក្រុង​បាត់ដំបង​, ស្រុក​ប​វេ​ល​, ស្រុក​ថ្មគោល​, ស្រុក​បាណន់​, ស្រុក​សង្កែ​, ស្រុក​គាស់ក្រឡ​, ស្រុក​មោងឫស្សី​, និង​ស្រុក​ឯក​ភ្នំ​។ អំណោយ​ទាំងនោះ រួមមាន​ស្រូវពូជ​១០០​គីឡូក្រាម​, អង្ករ​២៥​គីឡូក្រាម​, ទឹកស៊ីអ៊ីវ​មួយ​យួរ​, ត្រីខ​មួយ​យួរ​, ទឹកត្រី​មួយ​យួរ​, មី​មួយ​កេស​, ទឹក​សុទ្ធ​មួយ​កេស​, ភួយ​មួយ​, មុង​មួយ​, កន្ទេល​មួយ​, និង​ថវិកា​៥​ម៉ឺន​រៀល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×