Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង អំពាវនាវ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​លើ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ គ្រឿងញៀន និង​គ្រោះថ្នាក់​ចរាចរណ៍

spot_img

​បាត់ដំបង​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានធ្វើ​ការណែនាំ​ឱ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​លើ​បញ្ហា​៣​ធំៗ​គឺ បញ្ហា​ជំងឺ​កូ​វីដ​-១៩ បញ្ហា​គ្រឿងញៀន និង​ប​ញ្ហ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​សម្តេច​បានលើកឡើង​បែបនេះ​ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​ពិធី​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំ​ណោ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ១០.២១០​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។

​ដោយ​នៅក្នុង​ពិធី​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​ណែ​នាំឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន ការពារ​កុំ​ឲ្យ​មានការ​ធ្វេស​ប្រ​ហេស​ឱ្យសោះ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ សម្តេច​បាន​លើកឡើងថា មកដល់ពេលនេះ​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ជិត​៣០០​នាក់​ហើយ ក៏ប៉ុន្តែ​ពុំមាន​នរណាម្នាក់​ស្លាប់​នោះទេ ដោយ​ភាគច្រើន​សុទ្ធសឹងតែ​អ្នកជំងឺ​នាំ​មកពី​ក្រៅប្រទេស ហើយ​បាន​ព្យាបាល​ជាសះស្បើយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ​យើង​ត្រូវតែ​ការពារ កុំ​ទ្វេ​ស​ប្រហែស​ដោយ​ត្រូវគោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ព្រោះ​ប្រសិន​បើកាលណា​កើតមាន​ជំងឺ​នេះហើយ នឹងមាន​ការឆ្លង​រាលដាល​ជា​បន្តបន្ទាប់​។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​វិញ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា កាលពីមុន​បញ្ហា​គ្រឿងញៀន​នេះ កើតមាន​ភាគច្រើន​តែ​នៅ​ទីក្រុង​ភ្នំពេញ​តែប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្ន​វា​បាន​រីក​រាលដាល​ដល់​តាម​តំបន់​ជនបទ​មួយចំនួន ហើយ​ក្នុង​រយៈពេល​ជិត​២​ឆ្នាំនេះ សមត្ថកិច្ច​បង្ក្រាបបាន​គ្រឿងញៀន​ជិត​២​តោន​។ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​គ្រឿងញៀន សម្ដេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ដល់​យុវជន និង​ប្រជាពលរដ្ឋ​ទាំងឡាយ​ឲ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ដែល​បំផ្លាញ​អ​នាគ​ត់របស់​ពួកគេ ហើយ​សម្តេច​ក៏បាន​បញ្ជាក់​ថា ចំពោះ​ការដោះស្រាយ​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ខ្ពស់​ពី​ក្រុមគ្រួសារ ក្នុងការ​គ្រប់គ្រង និង​អប់រំ​សមាជិកគ្រួសារ​របស់ខ្លួន ដោយ​មិនត្រូវ​ពឹងផ្អែក​តែ​លើ​នគរបាល និង​សមត្ថកិច្ច​នោះឡើយ​។​

​ជាមួយគ្នានេះ​សម្តេច​ក្រឡាហោម ក៏បាន​លើកឡើង​ពាក់ព័ន្ធ​ប​ញ្ហ​ចរាចរណ៍ ដោយ​សម្តេច​បាន​សង្កត់​ធ្ងន់​ថា បញ្ហា​នេះ​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ជា​រៀងរាល់ថ្ងៃ ច្រើនជាង​សង្គ្រាម​ទៅទៀត ដូច្នេះ​យើង​មិនត្រូវ​មើលស្រាល​នោះទេ​ចំពោះ​បញ្ហា​នេះ ជាពិសេស​អ្នកបើក​គោយន្ត​ដែលមាន​ហានិភ័យ​ខ្ពស់ ព្រោះតែ​ចង្កូត​មាន​លក្ខណៈ​វែង ពិបាក​ក្នុងការ​គ្រប់គ្រង​និង​បើកបរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×