Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​ចាត់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​(TYDA) ចែក​អំណោយ​ជូន​គ្រួសារ​យោធិន​ពិការ​ចំនួន ៥៩៥​គ្រួសារ ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ​

​បន្ទាយមានជ័យ​៖ នៅ​ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២០ តំណាង លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី លោក​វេជ្ជបណ្ឌិត ស៊ូ ស៊ីផា​ណ្ណា បាន​ពាំ​នាំនូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​(TYDA) ដែលមាន លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម បាន​យកចិត្តទុកដាក់​គិតគូរ​ដល់​ការរស់នៅ និង​សុខ​មា​ភាព​ប្រចាំថ្ងៃ​របស់​កងទ័ព គ្រួសារ​កងទ័ព អតីតយុទ្ធជន គ្រួសារ​អតីតយុទ្ធជន យោធិន​ពិការ គ្រួសារ​យោធិន​ពិការ​ជាប់​ជានិច្ច​។
​ជាក់ស្ដែង​នាពេលនេះ លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​ចាត់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​គុណ​សម្ដេច​តេ​ជោ​(TYDA) រួមជាមួយ​នឹង​សប្បុរសជន​យក​អំណោយ​ឧបត្ថម្ភ​ជូន​ដល់​គ្រួសារ​យោធិន​ពិការ​ចំនួន ៥៩៥​គ្រួសារ ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​។

​នៅក្នុង​ពិធី​ថ្ងៃ​នេះដែរ ក៏មាន​សប្បុរសជន​ចំនួន​៣​រូប​ទៀត បាន​ជួយឧបត្ថម្ភ​បន្ថែម​ជូន​គ្រួសារ​យោធិន​ទាំង ៥៩៥​គ្រួសារ រួមមាន​លោកជំទាវ កែវ បូរី​វង្ស ពិ​សេន ឧបត្ថម្ភ​សា​រ៉ុង​ចំនួន​៦០០ លោកជំទាវ សេង សុខុម ឧបត្ថម្ភ​សៀវភៅ​១២០០​ក្បាល និង​លោក សូ ហុង ឧបត្ថម្ភ​ថវិកា មួយ​គ្រួសារ​ទទួល​៥០០០​រៀល បន្ថែម​៕​ដោយ​៖CEN​

×