Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការងារ រំ​ឮ​ក​បន្ថែម​អំពី​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅតាម​រោងចក្រ សហគ្រាស​

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រំឭក​ជាថ្មី​ទៅដល់​ម្ចាស់​រោងចក្រ​សហគ្រាស​ទាំង​អស់ ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​និង​ពង្រឹង​ការអនុវត្ត​វិធានការ​បង្ការ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ក្រសួង​ការងារ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ បានចេញ​សេចក្តីជូនដំណឹង ស្តីពី ការ​រំ​ឮ​ក​បន្ថែម​អំពី​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅតាម​រោងចក្រ សហគ្រាស ត្រូវ​បន្ត​អនុវត្ត​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​១៩ នៅតាម​រោងចក្រ​សហគ្រាស​របស់ខ្លួន ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​សេចក្តីជូនដំណឹង​ដដែល​នេះ បាន​ស្នើឱ្យ​ម្ចាស់​រោងចក្រ​សហគ្រាស ត្រូវ​ផ្សព្វផ្សាយ​និង​ណែនាំ​ជាប្រចាំ​ដល់​កម្មករនិយោជិត អំពី​វិធានការ​អនាម័យ សុវត្ថិភាព និង​សុខភាព​ការងារ ជាពិសេស​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​១៩ រហូតដល់​ជំងឺ​មួយ​នេះ​ត្រូវបាន​បញ្ចប់​វិញ​។​

​ដើម្បី​បន្ត​បង្កើន​ការយកចិត្តទុកដាក់ និង​ពង្រឹង​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ នៅតាម​រោងចក្រ សហគ្រាស ក្រសួង​សូម​រំ​ឮ​ក​សារ ជាថ្មី​ម្តងទៀត​ដល់​ម្ចាស់​រោងចក្រ សហគ្រាស ជាពិសេស​រោងចក្រ​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​និង​កាបូប ត្រូវ​បន្ត​អនុវត្ត​ឱ្យបាន ត្រឹមត្រូវ​តាម​សេចក្តីណែនាំ​របស់​ក្រសួង​លេខ​០០៤/២០ ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ ស្តីពី​ការអនុវត្ត​វិធានការ​បង្ការ ជំងឺ​កូ​វីដ​-១៩ នៅតាម​រោងចក្រ សហគ្រាស និង​តាម​សេចក្តីណែនាំ​នានា​របស់​ក្រសួងសុខាភិបាល​ពាក់ព័ន្ធ​នឹង​វិធានការ បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ត្រូវ​៖

១. ចាត់ចែង​ឱ្យមាន​អ្នករដ្ឋបាល ឬ​អ្នកគ្រប់គ្រង​ចំនួន ២​នាក់ ឬ​ប្រគល់​សិទ្ធិ​ដល់​គណៈកម្មការ​សុខភាព និង សុវត្ថិភាព​នៅ​កន្លែង​ការងារ (OSH Committec) ឬ​គណៈកម្មការ​អេដស៍ និង​គ្រឿងញៀន របស់​រោងចក្រ ខ្លួន​ឱ្យធ្វើ​ការផ្សព្វផ្សាយ និង​ណែនាំ ជាប្រចាំ​ដល់​កម្មករនិយោជិត​អំពី​វិធាន​អនាម័យ សុវត្ថិភាព និង​សុខភាព ការងារ ជាពិសេស​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​រៀងរាល់ថ្ងៃ​សៅរ៍ ឬ​ច្រើនជាង​នេះ រហូតដល់​ករណី ជំងឺ​កូដ​-១៩ ត្រូវបាន​បញ្ចប់​។​

២. គ្រប់គ្រង តាមដាន កត់ត្រា និង​តម្កល់​ឱ្យបាន​ល្អជា​ប្រចាំថ្ងៃ​អំពី​ការអនុវត្ត​នូវ​វិធានការ​បង្ការ និង​ទប់ស្កាត់ ជំងឺ​កូ​វីដ​-១៩ ដើម្បី​ផ្តល់ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ករ​ណ៏​ចាំបាច់​។ ៣. រៀបចំ​ឱ្យមាន​ទឹក​អាល់កុល ឬ​ជែ​ល​លាងដៃ ឬ​សាប៊ូ​លាងដៃ​នៅតាម​មាត់ច្រក​ចេញចូល​អគារ សម្រាប់​កម្មករនិយោជិត​លាង​សម្អាត​ដៃ​មុនពេល​ចូលក្នុង​រោងចក្រ សហគ្រាស​។​

៤. រៀបចំ​ឱ្យមាន​ការ​វាស់​កម្ដៅ​គ្រប់​កម្មករនិយោជិត​ទាំងអស់ មុនពេលរ​អនុញ្ញាតឱ្យ​ចូលក្នុង​បរិវេណ​រោងចក្រ សហគ្រាស ជាពិសេស​អគារ​ផលិតកម្ម និង​រាយការណ៍​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ ឬ​លេខ ទូរស័ព្ទ​ដែល​ផ្ដល់​ដោយ​ក្រសួងសុខាភិបាល ប្រសិន​ជាមាន​កម្មករ​និយោជិត​ណា​ម្នាក់​មាន​កម្តៅ​លើសពី ៣៧,៥​អង្សា និង​មាន​រោគសញ្ញា​មួយ​យ៉ាងតិច ដូចជា​ក្អក ហៀរ​សំបោរ ឈឺបំពង់ក ដង្ហើម​ខ្លី ឬ​ពិបាក​ដក ដង្ហើម និង​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​តំបន់​ដែលមាន​កើត​ជំងឺ​កូ​វីដ​-១៩ ឬ​បាន​ប៉ះពាល់​ជាមួយ​អ្នក​វិជ្ជមាន វីរុស​កូ​វីដ​-១៩ ឬ​អ្នកស្លាប់​ដោយសារ​ជំងឺ​ស្រួចស្រាល់​ដោយ​មិនដឹង​ពី​អត្តសញ្ញាណ ឬ​ប៉ះពាល់​ជាមួយ​សត្វ ឈឺ​ក្នុងអំឡុងពេល ១៤​ថ្ងៃ មុន​ចេញ​រោគសញ្ញា​។​

៥. រៀបចំ​បម្រុង​ទុក​ម៉ាស់​ឱ្យបាន​គ្រប់គ្រាន់ សម្រាប់​បើក​ផ្តល់​ដល់​កម្មករនិយោជិត តាម​វេជ្ជបញ្ជា​របស់​ពេទ្យ អាស្រ័យ​លើ​ស្ថានភាព​សុខភាព និង​ស្ថានភាព​ទូទៅ​របស់​កម្មករនិយោជិត​ម្នាក់ៗ​។ ៦. រំ​ឮ​ក​កម្មករនិយោជិត​នៅពេលដែល​ក្អក ឬ​កណ្ដាស់ ត្រូវ​ខ្ទប់មាត់ និង​ច្រមុះ ដោយ​ប្រើ​កន្សែង ក្រមា ឬ​កែងដៃ​បន្ទាប់មក​ត្រូវ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​ទឹក​អាល់កុល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


×