Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​អាស៊ី​ប៉ាស៊ីហ្វិក​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP ចំពេល​មាន​ភាពមិនច្បាស់លាស់​នៃ​ការបោះឆ្នោត​នៅ​អាមេរិក​

​មេដឹកនាំ​អាស៊ីអាគ្នេយ៍​នឹង​ចាប់ផ្តើម​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ (១២ វិច្ឆិកា​) ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​​នាំឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​កើតឡើង នៅពេលដែល​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​នៅតែ​មិន​ច្បាស់លាស់ ដោយ​បន្សល់ទុក​នូវ​សំណួរ​ជាច្រើន ជុំវិញ​ការចូលរួម​របស់ខ្លួន​នៅក្នុង​តំបន់​។​

​មេដឹកនាំ​ប្រទេស​នៃ​សមាជិក​អាស៊ាន​ទាំង ១០ រួមទាំង​មេដឹកនាំ​ប្រទេស ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី​និង​នូ​វែ​ល​សេ​ឡង់ គ្រោង​នឹង​បញ្ចប់​កិច្ចពិភាក្សា​ស្តីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ (RCEP) នៅ​ថ្ងៃអាទិត្យ​នេះ​។​
​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​គេ​រំពឹងថា​នឹងត្រូវ​ចុះហត្ថលេខា​នៅ​ថ្ងៃអាទិត្យ នៅ​ខាងក្រៅ​នៃ​កិច្ចប្រជុំ​កំពូល​ដែល​ធ្វើឡើង​តាម​អន​ឡាញ​ដែលមាន​រយៈពេល​បួន​ថ្ងៃ​នៅ​ទីក្រុង​ហាណូយ ដែល​វា​នឹង​ចំណាយពេល​ជាច្រើន​ឆ្នាំ​ដើម្បី​បញ្ចប់ ប៉ុន្តែ​វា​នឹង​កាត់​បន្ថយពន្ធ​ជា​បន្តបន្ទាប់​នៅតាម​តំបន់​ជាច្រើន​ហើយ​វា​នឹង​ក្លាយជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ពិភពលោក​។​

​ប្រទេស​ចំនួន ១៥ ដែល​ចូលរួម​ក្នុង RCEP មាន​ចំនួន​ជិត​មួយ​ភាគបី​នៃ​ប្រជាជន​ពិភពលោក​និង​ស្មើនឹង ២៩ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​។ ប្រទេស​ចិន​គឺជា​ប្រភព​ធំ​បំផុត​នៃ​ការនាំ​ចូល​និង​ទិសដៅ​សម្រាប់​ការនាំចេញ​សម្រាប់​សមាជិក RCEP ។​

​លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​វៀតណាម ដែល​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​អាស៊ាន​នៅ​ឆ្នាំនេះ​បាន​មានប្រសាសន៍ថា​៖« ការចុះហត្ថលេខា​លើ RCEP នឹង​ផ្តល់​សន្ទុះ​កំណើន​សម្រាប់​ពាណិជ្ជកម្ម​ក្នុង​តំបន់​ជាពិសេស​រវាង​ប្រទេស​ហត្ថលេខី​»​។​
​កិច្ចប្រជុំ​កំពូល​នេះ​កើតឡើង ស្រប​ពេលដែល​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​មិនទាន់​ត្រូវបាន​ប្រកាស​នៅឡើយ​ទេ ទោះបីជា​លោក Joe Biden អ្នកប្រជាធិបតេយ្យ​ត្រូវបាន​ឲ្យ​ដឹងថា​ទទួលបាន​សំឡេងគាំទ្រ​ចំនួន​ជាង ២៧០ សម្លេង​ដែលជា​សម្លេង​ដែល​ត្រូវការ​ឈ្នះ​។​

​លោក Biden ដែលជា​អនុប្រធាន​ក្នុងអំឡុង​រដ្ឋការ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ត្រូវបាន​គេ​រំពឹងថា​នឹង​ងាក​ចេញពី​របៀបវារៈ​របស់​លោក​ប្រ​ធានា​ធ​ប​តី Trump ដែល​ដាក់​អាទិភាព​តែ​ចំពោះ​សហរដ្ឋអាមេរិក ហើយ​ចូលរួម​ឡើងវិញ​យ៉ាងសកម្ម​នៅក្នុង​តំបន់​។​
​ប៉ុន្តែ​បញ្ហា​ប្រឈម​ផ្នែក​ច្បាប់​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​និង​ការ​បណ្តាញ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ដោយ​
​លោក Trump បង្កើន​ការព្រួយបារម្ភ​ក្នុងចំណោម​សម្ព័ន្ធមិត្ត​អាមេរិក នៅពេលដែល​ឥទ្ធិពល​របស់​ចិន​កំពុង​កើនឡើង​។​
​សង្គ្រាម​ពាណិជ្ជកម្ម​បង្កើន​ពន្ធ​របស់លោក Trump ជាមួយ​ចិន​បានផ្តល់​កម្លាំង​ជំរុញ​បន្ថែម​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដើម្បី​ជំរុញ​ទៅមុខ​កាន់តែ​លឿន​នូវ​កិច្ចព្រមព្រៀង RCEP បើ​មិន​ដូច្នេះ​ទេ​ដំណើរការ​នៅ​យឺត ដោយសារ​កិច្ចចរចា​បានចាប់ផ្តើម​តាំង​ឆ្នាំ ២០១២ ។​
​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​ក្លាយជា​កិច្ចព្រមព្រៀង​ដ៏​សំខាន់បំផុត​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំនេះ ទំនងជា​នឹង​ពង្រឹង​ជំហរ​របស់​ប្រទេស​ចិន​កាន់តែខ្លាំង​ឡើង​ក្នុងនាម​ជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​អាស៊ីអាគ្នេយ៍​ជប៉ុន​និង​កូរ៉េ ហើយ​ដាក់​វា​ជា​កិច្ចព្រមព្រៀង​ដ៏​ប្រសើរ​មួយ​ដើម្បី​កំណត់​គោលការណ៍​ពាណិជ្ជកម្ម​ក្នុង​តំបន់​។​

​លោក Le Hong Hiep សមាជិក​នៅ​វិទ្យាស្ថាន ISEAS Yusof Ishak របស់​សឹង្ហ​បុរី​បាន​និយាយថា​“ ភាពមិនប្រាកដប្រជា​ទាក់ទង​នឹង​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​បង្កឱ្យមាន​សំណួរ​ទាក់ទង​នឹង​ការចូលរួម​របស់​សហ​រដ្ឋ​អាមេរិក​នៅក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ ហើយ​អាច​ផ្តល់ឱកាស​ដល់​ប្រទេស​ចិន​ដើម្បី​បង្កើន​ឥទ្ធិពល​របស់​ចិន​ទៅក្នុង​តំបន់​”៕
​ប្រភព​៖ រ៉​យ​ទ័​រ​
​ដោយ​៖CEN


×