Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រីងៀត​បបែល​នៅតែមាន​ផ្ទុក​សា​ធាតុគីមី​បូរ៉ា​ក់ ហើយ​ចរាចរ​លក់​នៅតាម​ទីផ្សារ​

​តាកែវ​៖ នៅ​ព្រឹក​ថ្ងៃទី ១២ ខែ វិឆ្ឆិការ ឆ្នាំ​២០២០​នេះ ក្រុមមន្ត្រី​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួត​ប្រ​ជែ​ន​និង​បង្ក្រាប​ការ​កន្លែង​បន្លំ​«​កប​ប​»​សាខា​ខេត្តតាកែវ រួមសហការ​ជាមួយនិង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ពិនិត្យ​លើ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន នៅក្នុង​ផ្សារ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយបាន​ធ្វើ​តេស​បឋម​ទៅលើ​ទំនិញ​មួយចំនួន ហើយ​ជា​លទ្ធផល បាន​រកឃើញ​ងៀត​បបែល​មាន​ផ្ទុក​នៅ​សា​ធាតុគីមី​បូរ៉ា​ក់ ដែល​ធ្វើអោយ​អ្នកទិញ​យកទៅ​បរិភោគ​អាចមាន​ផលប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ។

​លោក លី សេរី​សម្បត្តិ ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​កន្លែង​បន្លំ ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ងៀត​បបែល​នេះ​ត្រូវបាន​មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​រកឃើញថា វា​មាន​ផ្ទុក​នៅ​សា​ធាតុគីមី​បូរ៉ា​ក់ ដែល​ធ្វើអោយប៉ះពាល់​ធ្ងន់ធ្ង​ដល់​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទិញ​យកទៅ​បរិភោគ ហេតុដូច្នេះ​មន្ត្រី​ជំនាញ​សម្រេច​ដកហូត​ងៀត​បបែល ដែល​ដាក់តាំង​លក់​នៅ​តូប​លក់​ចាប់​ហ៊ួ​យ​មួយចំនួន នៅក្នុង​ផ្សារ​អង្គតាសោម​ប្រមាណ​ជិត ១០​គីឡូក្រាម ដើម្បី​យកទៅ​ដុត​កំទេចចោល ។​

​ក្នុងនោះដែរ​លោក​ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​កន្លែង​បន្លំ ខេត្តតាកែវ បានធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ទាំងអស់ មេត្តា​លក់ដូរ​នៅ​ទំនិញ បន្លែ ផ្លែឈើ គ្រឿង​ហូបចុក​ណា​ដែលមាន​គុណភាព មិន​ហួស​កាលបរិច្ឆេទ និង​ជាពិសេស​ថែមទៀត​នោះ គឺ​ត្រូវ​ធានាថា​ទំនិញ​របស់ខ្លួន​កំពុង​ដាក់លក់ គឺ​មិនមាន​ផ្ទុក​សារធាតុ​គីមី ព្រោះ​បើ​មានមុខ​ទំនិញ​ណាមួយ​ឬ​របស់​ហូបចុក​មាន​ដាក់​សារធាតុ​គីមី វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​និង​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ ម្យ៉ាងទៀត​លក់ទំនិញ​គ្មាន​សារធាតុ​គីមី​វា​ជាការ​រួមចំណែក​មួយ​ផងដែរ ចំពោះ​សុខមាលភាពរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​របស់​យើង ដែលជា​អ្នក​ទទួលទាន​ផងដែរ​។​

លោក លី សេរី​សម្បត្តិ ក៍​បានធ្វើការ​អះអាងថា មន្ត្រី​របស់លោក​និង​បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ​នៅតាម​បណ្ដាល​ផ្សារ​ទូទាំង​ខេត្តតាកែវ​បន្តទៀត ដើម្បី​ធ្វើយ៉ាងណា​ស្វែងរក​ទំនិញ​ដែល​គ្មាន​គុណភាព ហួស​កាល​បរិ​ឆ្ឆេ​ទ​និង​ទំនិញ​មាន​សារធាតុ​គីមី​ដើម្បី​យកទៅ​ដុត​កម្ទេចចោល ហើយ​ការធ្វើសកម្មភាព​បែបនេះ​គឺ​ដើម្បី​ការពារ​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​៕​ដោយ​៖ តាកែវ​

×