Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំបុត្រ​យន្តហោះ​រវាង​សាំង​ហ្គា​ពួរ​និង​ហុងកុង​នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា​លក់​អស់ហើយ កៅអី​ធម្មតា ឈានដល់ ១០០០ ដុល្លារ​សិង្ហ​បុរី​

​ជើងហោះហើរ​ពី​សិង្ហ​បុរី​ទៅ​ហុងកុង​នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា ត្រូវបាន​លក់​អស់​នៅ​ថ្ងៃ​ពុធ (១១ វិច្ឆិកា​) ជាច្រើន​ម៉ោង​បន្ទាប់ពី​ក្រសួង​ដឹកជញ្ជូន​សិង្ហ​បុរី បានប្រកាស​ពី​កាលបរិច្ឆេទ​ចាប់ផ្តើម នៃ​ការធ្វើដំណើរ​តាមផ្លូវ​អាកា​ចសរ​វាង​ទីក្រុង​ទាំងពីរ​។​

​ការត្រួតពិនិត្យ​លើ​ជើងហោះហើរ​ហ្គូ​ហ្គោល (Google Flights ) នៅ​ម៉ោង​ប្រហែល ៤ រសៀល​បាន​បង្ហាញថា មិនមាន​កន្លែង​អង្គុយ​ទេ​នៃ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​សឹង្ហ​បុរី (SIA) ឬ កា​ថេ​យ​ប៉ាស៊ីហ្វិក (Cathay Pacific) នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា​ថ្ងៃអាទិត្យ​ទេ​។​

​ចាប់ពី​ថ្ងៃទី ២២ ខែវិច្ឆិកា អ្នកធ្វើដំណើរ​តាម​ជើងហោះហើរ ក្នុង​គម្រោង​ធ្វើដំណើរ​ប្រក​ដោយ​សុវត្ថិភាព​រវាង​ប្រទេស​សិង្ហ​បុរី​និង​ហុងកុង នឹងមិន​ចាំបាច់​ត្រូវ ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ឡើយ – ការបន្ធូរបន្ថយ​ការ​រឹតត្បិត​ការធ្វើដំណើរ បន្ទាប់ពី​មានការ​ត្រួតពិនិត្យ​ព្រំដែន​យ៉ាង​តឹងរ៉ឹង​រាប់​ខែ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩ ។ ថ្ងៃទី ២២ ខែវិច្ឆិកា​ក៏​ជា​ថ្ងៃទី ២ នៃ​ថ្ងៃ​ឈប់សម្រាក​សាលា​បញ្ចប់​ឆ្នាំ​នៅ​ប្រទេស​សិង្ហ​បុរី​ផងដែរ​។​

​សម្រាប់​ការចាប់ផ្តើម​នេះ វា​នឹង​មានតែ​ការហោះហើរ​ក្នុង​ក​ម្រោ​ង ការធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​តែ​ក្នុង​មួយ​ជើង ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​នេះ​នឹង​កើនឡើង​បន្តិច​ម្តង ៗ ។ អ្នកដំណើរ​ត្រូវធ្វើ​តេស្ត​អវិជ្ជមាន​លើ​កូ​វីដ​១៩ ក្នុង​រយៈពេល ៧២ ម៉ោង​មុនពេល​ចេញដំណើរ​។​

​តម្លៃ​នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន អាកាសចរ​សិង្ហ​បុរី (SIA) បាន​ឲ្យ​ដឹងថា​តម្លៃ​កៅអី​ធម្មតា​ដែល​ចេញ​នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា​បាន​កើន​ឡើងជា​លំដាប់​ពី​ប្រហែល ៨០០ ដុល្លារ​សិង្ហ​បុរី​នៅ​ម៉ោង ១០ ព្រឹក​ថ្ងៃ​ពុធ​ដល់​ជាង ១១០០ ដុល្លារ​សិង្ហ​បុរី​នៅ​ម៉ោង​ប្រហែល ៣ រសៀល​។​
​យោងតាម​តារាង​តម្លៃ​នៅលើ​ជើងហោះហើរ Google Flights បាន​ឲ្យ​ដឹងថា​តម្លៃ​របស់ SIA បាន​វិលត្រឡប់​ទៅរក​តម្លៃ​កៅអី​ធម្មតា​រវាង​ទីក្រុង​ទាំងពីរ​វិញ​ដែលមាន​ចាប់ពី ៣១៤ ដុល្លារ​ទៅ ៥៣៣ ដុល្លារ​សិង្ហ​បុរី​សម្រាប់​សប្តាហ៍​នេះ​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី ១៤ ខែវិច្ឆិកា​៕
ដោយ​៖CEN


×