Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆក់​ទូរស័ព្ទ​បានសម្រេច តែ​ជិះ​ម៉ូតូ​រត់គេច ទៅបុក​ម៉ូតូ​ប្រជាពលរដ្ឋ​ដួល ត្រូវបាន​សមត្ថកិច្ច​ចាប់​ម្នាក់​និង​ម្នាក់ទៀត​ជិះ​ម៉ូតូ​រត់​បាត់

​ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរស័ព្ទ​) និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១៨​និង​៤០​នាទី ល្ងាច​នៅ​ចំណុច​ភូមិ​ព្រៃ​ឆ្លាក់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​ខាងលើនេះ​បង្កដោយ​ជនសង្ស័យ​ឈ្មោះ ហួន បញ្ញា (​អ្នក​ឆក់​) ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង និង​ឈ្មោះ ស្វិត (​អ្នក​ឌុប​) មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូឌុប​គ្នា​តាម​ពីក្រោយ​ឈ្មោះ សែម ស​ក្ខិ​ណា ភេ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទី​លំ​ភូមិ​អណ្តូង​តា​សី សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង រហូតមកដល់​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ ជនសង្ស័យ​ទាំងពីរ​បាន​ឆក់យក​ទូរស័ព្ទ​ពី​ជនរងគ្រោះ​តែ​មិនបាន​សម្រេច ក៏បាន​ធាក់​ម៉ូតូ​ជនរងគ្រោះ​ផ្តួល ហើយ​ជិះ​រត់គេចខ្លួន​មក​ទិស​ខាង​ត្បួ​ង​។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ខណៈនោះ​ក៏មាន​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ ហើយក៏​បាន​ជូ​ប​សមត្ថកិច្ច​យើង​កំពុង​ល្បាត​ចល័ត ក៏​ជួយ​ដេញតាម​រហូតមកដល់​ខាងជើង​ផ្សារ​វាល​យន្ត ជនសង្ស័យ​ទាំងពីរ​បាន​ជិះ​ម៉ូតូ​ទៅបុក​ម៉ូតូ​ប្រជាពលរដ្ឋ​ដួល ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច​យើង​ឃាត់ខ្លួន​បាន​ឈ្មោះ ហួន បញ្ញា ចំណែកឯ​ឈ្មោះ ស្វិត បាន​លើក​ម៉ូតូ​ជិះ​រត់​គេចខ្លួនបាត់​។ បន្ទាប់មក​សមត្ថកិច្ច​យើង​ក៏បាន​នាំខ្លួន​ឈ្មោះ​ហួន បញ្ញា មក​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង ដើម្បី​ធ្វើការ​សាកសួរ​។

​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​បន្ថែមទៀតថា នៅ​ចំពោះ​សមត្ថកិច្ច​ឈ្មោះ ហួន បញ្ញា​បាន​ឆ្លើយ​សារភាពថា ខ្លួន​និង​ឈ្មោះ ស្វិត ពិតជា​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​គេ តែ​មិនបាន​សម្រេច ក៏​ធាក់​ម៉ូតូ​គេ​ផ្តួល រួច​ជិះ​ម៉ូតូ​រត់គេចខ្លួន និង​បាន​ដួល​ចំនួន​ពីរដង បណ្តាលអោយ​រងរបួស​ដៃ​និង​ជើង ប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ហួន បញ្ញា កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​តាម​។ ចំណែក​ឈ្មោះ ស្វិត ដែល​រត់គេចខ្លួន សមត្ថកិច្ច​យើង​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕​ដោយ​៖​វ៉ៃ​កូ​

×