Sunday, January 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី ២៣​ស្តីពី “​ការត្រួតពិនិត្យ​ឡើងវិញ​នៃ​កិច្ចសហប្រតិបត្តិការ និង ទិសដៅ​អនាគត​អាស៊ាន​-​ចិន​”

​ភ្នំពេញ​៖​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​កិច្ចប្រជុំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី ២៣​ស្តីពី “​ការត្រួតពិនិត្យ​ឡើងវិញ​នៃ​កិច្ចសហប្រតិបត្តិការ និង ទិសដៅ​អនាគត​អាស៊ាន​-​ចិន​”​នា​រសៀល​ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។​

​រសៀល​ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះដែរ , ក្នុងនាម​ជា​តំណាង ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពេញអង្គ​, ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បាន​ដឹកនាំ គណៈប្រតិភូ​ជាន់ខ្ពស់ ចូលរួម​កិច្ចប្រជុំ​កិច្ច​កំពូល អាស៊ាន -​ចិន លើក​ទី ២៣” តាម​ប្រព័ន្ធ​វីដេអូ នៅ​ទីស្តីការក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ។​

​ក្រោម​ប្រធានបទ “​ការត្រួតពិនិត្យ​ឡើងវិញ​នៃ​កិច្ចសហប្រតិបត្តិការ និង​ទិសដៅ​អនាគត​អាស៊ាន កិច្ចប្រជុំ​កំពូល​អាស៊ាន -​ចិន -​ចិន លើក​ទី ២៣ នេះ បាន​ផ្តោត​កិច្ចពិភាក្សា​ជា​ចម្បង លើ​បញ្ហា​ប្រឈម ដែល​រួមមាន​បញ្ហា​សុខភាព​សាធារណៈ និង ស្ថានភាព​សង្គម សេដ្ឋកិច្ច ដែល​បណ្តាលមកពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​តំបន់​ទាំងពីរ​ជាដើម ។ អង្គប្រជុំ បាន​សង្កត់ធ្ងន់ អំពី​ភាពចាំបាច់​នៃ​ការបង្កើន​កិច្ចសហការ​រវាង​អាស៊ាន និង​ចិន ក្នុងការ​ពង្រឹង សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ក្នុងការ​ឆ្លើយតប​ទៅនឹង ជំងឺ​រាតត្បាត និង​ក្នុង​ការស្តារ​ស្ថេរភាព និង​ងើប​ឡើងវិញ​នូវ​ស្ថានភាព សង្គម -​សេដ្ឋកិច្ច បន្ទាប់ពី​វិបត្តិ​នេះ ត្រូវបាន​បញ្ចប់ តាមរយៈ​យន្តការ​ដែលមាន​ស្រាប់ រួមមាន “​ផែនការ​អនុវត្ត ២០១៦-២០២០” និង “ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​- ចិន (ACFTA)” ក៏ ដូចជា ស្វែងរក​នូវ​យន្តការ​សហប្រតិបត្តិការ​ថ្មីៗ​បន្ថែមទៀត ។​

​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​អាស៊ាន ស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួមចំណែក​រប​ស់​ប្រទេស​ចិន ក្នុងការ​ពង្រឹង និង​លើកកម្ពស់​ចំណងមិត្តភាព​អាស៊ាន – ចិន ព្រមទាំង ក្នុងការ​ជំរុញ​គំនិត​ផ្តួចផ្តើម “​ភាពជា​ដៃ​គួ​អាស៊ាន ស្តីពី​សេដ្ឋកិច្ច​ពណ៌​ខៀវ និង​ចក្ខុវិស័យ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន – ចិន ឆ្នាំ ២០៣០ ។ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​អាស៊ាន​-​ចិន បាន​ប្តេជ្ញា​បន្ត​គាំទ្រ​គោលការណ៍​ពហុភាគី​និយម និង​បានស្នើ​ឱ្យមាន​ការបង្កើន​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​ទៅលើ​ការកសាង​ជំនឿ​ទុកចិត្ត និង​រក្សា​ភាព​ធន់​នៃ​សង្គម​-​សេដ្ឋកិច្ច​នាពេល​អនាគត ការបើកចំហរ​រំហូរ​ពាណិជ្ជកម្ម​សេរី​, ការតភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ក្នុង​តំបន់​, និង​ការអនុវត្ត​សេដ្ឋកិច្ច​ឌីជីថល ។​

​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​អាស៊ាន បាន​សំដែង​ការស្វាគមន៍​និង​គាំទ្រ ចំពោះ​ការប្រកាស​របស់​ប្រទេស​ចិន ដែល​បានចាត់ទុក វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ជា “​ទំនិញ​សាធារណៈ និង​ការបន្ដ​ផ្គត់ផ្គង់ ថ្នាំ និង​បរិក្ខារ​ពេទ្យ​ក្នុង​តំបន់​អាស៊ាន សម្រាប់​ការសង្គ្រោះ​បន្ទាន់ លើកកម្ពស់​សុខភាព​សាធារណៈ ព្រមទាំង​ជំនួយ​ដទៃទៀត​សម្រាប់​ការស្តារ និង​ងើបឡើង វិញ នៃ​សង្គម​-​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ាន ក្រោយ​កូ​វីដ​-១៩ ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​អាស៊ាន ក៏បាន​សំដែង​ការពេញចិត្ត និង​គាំទ្រ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់ ឯកឧត្តម លី ខឺ​ឈាង (Li Kequiang) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​, ការជួយ​ដល់​តំបន់​អាស៊ាន និង​ការដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀត តាម​យន្តការ​សន្តិវិធី ដោយ​ឈរលើ​ស្មារតី​សាមគ្គីភាព និង​វិបុលភាព​ដល់​ប្រជាជន​ទាំង​អស់នៃ​តំបន់​ទាំងពីរ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​