Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​តំណាងរាស្ត្រ CNRP លោកស្រី លី ស្រី​វី​ណា ក្រោយពេល​ទទួលបាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​

spot_img

​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា បានសម្រេច​តាម​សំណើរ​របស់​លោកស្រី លី ស្រី វី​ណា ដែល​សុំ​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​ព្រះករុណា ព្រះមហាក្សត្រ ប្រោស​ព្រះរាជទាន​ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ​។​

​ព្រះ​កុរ​ណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានចេញ​ព្រះរាជក្រឹត្យ​ផ្តល់​នីតិសម្បទា​នយោបាយ​ដល់ លោកស្រី លី ស្រី​វី​ណា អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល សម្រេច​មិនឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។

​លោកស្រី លី ស្រី​វី​ណា បានដាក់​លិខិតស្នើ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ និង​លិខិត​គោរព​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​។​លិខិត​គោរព​ស្នើសុំ​របស់លោក​ស្រី លី ស្រី​វី​ណា ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា យល់ព្រម​ហើយ​ក្នុងការ​ទទួលយក​លោក​ស្រី មក​ធ្វើជា​សមាជិក​គណបក្ស​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×