Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងស្រា​បើករថយន្ត​បុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់ ទាំង​កណ្តាលយប់ នៅ​ក្រុង​ស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង ៖ បុរស​ជា​ជាងផ្សារដែក​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​រថយន្ត ដែល​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២២​និង​៣៥ នាទី​យប់ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង រថយន្ដ និង ម៉ូតូ ក្នុងទិសដៅ​ស្របគ្នា លើផ្លូវ​ជាតិ​លេខ ១ ចន្លោះ​គីឡូម៉ែត្រ​លេខ ១២០/១២១ ស្ថិតក្នុង​ភូមិ​ស្វាយ សង្កាត់​ចេក ក្រុង ស្វាយរៀង ។​

​ប្រភព​ដដែល​បាន​បន្តទៀតថា រថយន្ដ បង្ក​ម៉ាក LEXUS RX300 ពណ៌ ទឹកមាស ពាក់​ផ្លាកលេខ ភ្នំពេញ ២BI ០៧៤៦ បើកបរ​ដោយ​ឈ្មោះ ប៉ូច ចាន់ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​ជាងឈើ រស់នៅ​ភូមិ​គោ​ក្រោក ឃុំ គោក​ខ្ចក ស្រុក​កំពង់ត្របែក ខេត្ត​ព្រែ​វែង បើកបរ​ពី​លិចទៅ​កើត អ្នកបើកបរ​គ្មាន​របួស រថយន្ដ​ខូចខាត​ធ្ងន់ ។ អ្នករួមដំណើរ​ឈ្មោះ នឿន វុទ្ធី ភេទ​ប្រុស អាយុ ២៨ មុខរបរ ជាងឈើ រស់នៅ​ភូមិ​អង្គរមាស ឃុំ​ម្កាក់ ស្រុក អង្គស្នួល ខេត្តកណ្ដាល គ្មាន​របួស ។ ចំណែក ម៉ូតូ​ម៉ាក ហុងដា​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង ១O ៩១២៧ បើកបរ​ដោយ​ឈ្មោះ ហែ​ន សុក​ជា ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ ជាងដែក រស់នៅ​ភូមិ មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង បើកបរ​ពី​លិចទៅ​កើត ពាក់មួក​សុវត្ថិភាព អ្នកបើកបរ​ស្លាប់​នៅ​កន្លែងកើតហេតុ ម៉ូតូ​ខូចខាត​ធ្ងន់ ។​

​សមត្ថកិច្ច​បាន​បន្ថែម​ទៀតថា អ្នកបើកបរ​រថយន្ត​ត្រូវបាន​ឃាត់ខ្លួន នៅ​អធិការ​ក្រុង​ស្វាយរៀង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ រីឯ​មធ្យោបាយ​រក្សាទុក​នៅ​អធិការ​ក្រុង​ស្វាយរៀង ។ ចំណែក​សាកសព ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ មូលហេតុ អ្នកបើកបរ​រថយន្ដ​ស្រវឹង ក្នុង​កម្រិត ១,១០ mg/L បុក​ម៉ូតូ ពីក្រោយ ៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×