ទីក្រុងភាគខាងកើតរបស់ប្រទេសចិន ជីនណាន បាននិយាយថាខ្លួនបានរកឃើញមេរោគកូរ៉ូណាថ្មីនៅលើសាច់គោនិងពោះគោ និងលើផលិតផលវេចខ្ចប់មួយចំនួន ដែលមានប្រភពមកពីប្រទេសប្រេស៊ីល នូវែលសេឡង់ និងបូលីវី ខណៈដែលប្រទេសចិនបង្កើនការធ្វើតេស្តលើអាហារក្លាសេនេះ។
គណៈកម្មការសុខាភិបាលក្រុងជីនណាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនកាលពីល្ងាចថ្ងៃសៅរ៍ (១៤ វិច្ឆិកា)ថា អ្នកនាំចូលគឺជាអង្គភាពមួយនៃក្រុមហ៊ុនហ្គូយៃអ៊ិនធើណាស់សិនណាលគ្រុបនិងពាណិជ្ជកម្មអភិវឌ្ឍន៍សៀងហៃហ្សុងលី។
កំពង់ផែដែលចូលគឺកំពង់ផែយ៉ង់សានរបស់សៀងហៃនិងគយកំពង់ផែខាងក្រៅ។ សេចក្តីថ្លែងការណ៍របស់ទីក្រុងនៅក្នុងខេត្តសានដុង មិនបានបង្ហាញឈ្មោះក្រុមហ៊ុនដែលដឹកជញ្ជូនផលិតផលនោះទេ។មនុស្សជាង ៧.៥០០នាក់ ដែលអាចមានការប្រើប្រាស់ផលិតផល ដែលជាផលិតផលចម្លងមេរោគ និងបុគ្គលិកដែលពាក់ព័ន្ធ បានធ្វើតេស្តិ៍អវិជ្ជមានចំពោះវីរុសនេះ ដែលវីរុសអាចបង្កឱ្យមានជំងឺកូវីដ១៩ ។
អាជ្ញាធរចិនកាលពីសប្តាហ៍មុនបានរកឃើញវីរុសកូវីដ១៩ លើការវេចខ្ចប់បង្គា ពីអារ៉ាប៊ីសាអូឌីតនៅទីក្រុងឡានចូវ សាច់គោប្រេស៊ីលនៅទីក្រុងវូហាន និងសាច់គោអាហ្សង់ទីននៅខេត្តសានដុងនិងខេត្តជាំងស៊ូ។
ប្រទេសចិនគឺជាអ្នកបរិភោគនិងអ្នកទិញសាច់គោធំជាងគេរបស់ពិភពលោក ហើយប្រេស៊ីលនិងអាហ្សង់ទីនជាអ្នកផ្គត់ផ្គង់ធំជាងគេ។
អាជ្ញាធរក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម WeChat ថាទីក្រុង ហ្សេងចូវ ដែលជារដ្ឋធានីនៃខេត្តហឺណាននៅភាគកណ្តាលប្រទេសចិនបានរកឃើញវីរុសកូរ៉ូណានៅលើវេចខ្ចប់សាច់ជ្រូកកកខាងក្រៅពីប្រទេសអាហ្សង់ទីនកាលពីថ្ងៃសុក្រ។
សំណាកដែលបានធ្វើតេស្តវិជ្ជមានគឺបានមកពីសាច់ជ្រូកក្លាសេចំនួន ២៤ តោនដែលត្រូវបានបញ្ជូនពីកន្លែងស្តុកត្រជាក់នៅកំពង់ផែឈីងតាវ ទៅកាន់ឃ្លាំងសម្រាប់ផ្សារមួយក្នុងទីក្រុងហ្សេចូវ។ រដ្ឋាភិបាលបាននិយាយថាកញ្ចប់នេះត្រូវបានរកឃើញថា អាចចម្លង ដែលត្រូវបានត្រួតពិនិត្យមុនពេលទំនិញអាចចូលឃ្លាំង។
អង្គការសុខភាពពិភពលោកនិយាយថា ហានិភ័យនៃការចាប់ចម្លងកូវីដ១៩ពីអាហារក្លាសេគឺមានកម្រិតទាប ប៉ុន្តែប្រទេសចិនបានក្រើនរំលឹកម្តងហើយម្តងទៀត បន្ទាប់ពីរកឃើញវីរុសកូវីដ១៩លើផលិតផលអាហារ ដែលនាំចូលទៅរកការហាមឃាត់នៃការនាំចូល៕
ប្រភព៖ Reuters
ដោយ៖CEN