ប្រទេសអារ៉ាប់រួមបានយល់ព្រមផ្តល់ទិដ្ឋាការ “មាស” ដែលអនុញ្ញាតឱ្យមានការស្នាក់នៅបានរហូតដល់ ១០ ឆ្នាំ ចំពោះអ្នកជំនាញ ខ្លះអ្នកកាន់សញ្ញាបត្រជំនាញឯកទេសនិងអ្នកផ្សេងៗទៀត។
អ្នកកាន់សញ្ញាបត្របណ្ឌិតវេជ្ជបណ្ឌិតនិងកុំព្យូទ័រ កុំព្យួទ័រអេឡិចត្រូនិច កម្មវិធីវិស្វករអគ្គិសនីនិង ជីវបច្ចេកវិទ្យាគឺមានសិទ្ធិទទួលបាន។
អ្នកដែលមានសិទ្ធិទទួលបានគឺអ្នកដែលមានសញ្ញាបត្រជំនាញខាងបញ្ញាសិប្បនិម្មិត ទិន្នន័យធំ និងអ្នកជីវសាស្ត្រផ្នែគជំងឺឆ្លងរាតត្បាត ក៏ដូចជាសិស្សវិទ្យាល័យដែលរស់នៅក្នុងប្រទេសអារ៉ាប់រួម ដែលមានចំណាត់ថ្នាក់កំពូលនៅក្នុងប្រទេសនិងនិស្សិតសាកលវិទ្យាល័យដែលមាន GPA ចាប់ពី ៣,៨ ឡើងទៅ៕
ប្រភព៖ Reuters
ដោយ៖CEN