កុមារីម្នាក់ឈ្មោះ យ៉ង់ ស្រីនីត ដែលរស់នៅក្នុងខេត្តមណ្ឌលគិរី បានកំពុងតែធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ជាខ្លាំង តាមរយៈរូបសម្រស់ស្អាតប្លែកមានទម្រង់មុខប្រៀបដូចតារាឥណ្ឌា និងសមត្ថភាពរបស់ប្អូនស្រីក៏អាចច្រៀងបានយ៉ាងពីរោះថែមទៀតផង។
យ៉ាងណាមិញ ក្រោយពីបានឃើញក្មេងស្រីសម្បុរខ្មៅស្រអែមរូបនេះ ដែលមានរូបឆោមស្រស់សោភាពីធម្មជាតិ ហើយនៅថ្ងៃអនាគគចង់ក្លាយជាគ្រូបង្រៀន និងក្លាយជាតារចមៀងផងនោះ មហាជនក៏បានបង្ហាញការពេញចិត្ត និងសរសើរដល់នាងគ្រប់ៗគ្នាថា៖ «ស្អាតខ្លាំងណាស់ ទម្រង់មុខដូចបរកញ្ញា, ឈាមខ្មែរដើម!! មើលតែច្រមុះទេ អ្នកមណ្ឌលគិរី រតនគិរី ច្រមុះស្អាតៗណាស់!, ជូនពរក្មួយស្រីសម្រេចដូចសេចក្តីប្រាថ្នា»។
តែយ៉ាងណា ប្អូនស្រី យ៉ង់ ស្រីនីត ដែលឆ្នាំនេះមានអាយុ ១១ ឆ្នាំ បើទោះជាដើរលក់ចេកឆាបបានប្រាក់បន្តិចបន្តួច ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារក្តី តែនាងក៏ពុំបោះបង់ការសិក្សាចោលនោះទេ ដែលបច្ចុប្បន្នកំពុងរៀនថ្នាក់ទី៥៕ ដោយ៖ លឹម ហុង