Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​សហគម​កសិក​ម្ម រំដួល​ម្លូព្រៃ​ជាយដែន​ប្រមូល​ផល​ស្រូវ​សរីរាង្គ លក់​ជូន​ក្រុមហ៊ុន​តាម​កិច្ចសន្យា​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៤-១៥ ខែ​វិឆ្ឆិកា ឆ្នាំ​២០២០ កន្លងទៅនេះ ក្រុមការងារ​មន្ទីរ​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចូល រួមជាមួយ​សមាជិក​ស​ហ​គម​កសិកម្ម រំដួល​ម្លូព្រៃ​ជាយដែន​ប្រមូល​ផល​ស្រូវ​សរីរាង្គ លក់​ជូន​ក្រុមហ៊ុន​តាម​កិច្ចសន្យា​។ នេះ​បើតាម​របាយការណ៍​រប​ស់លោ​កវេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ដែល​បានចេញ​ផ្សាយ​នៅ​យប់​ថ្ងៃទី 16 ខែវិច្ឆិកា​ឆ្នាំ 2020​។​

​សូមបញ្ជាក់ថា​នៅក្នុង​ឆ្នាំ​២០២០​នេះ សហគមន៍​កសិកម្ម​រំ​ដួល​ម្លូព្រៃ​ជាយដែន​នៅ​ឃុំ​ម្លូព្រៃ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ មាន​សមាជិក​សរុប​ចំនួន ២០១​គ្រួ​សារបាន​ចុះកិច្ចសន្យា​រួមគ្នា​ផលិត​ទិញ​-​លក់​ស្រូវ​សរីរាង្គ​ជូន​ក្រុមហ៊ុន Amru Rice លើ​បរិមាណ​ស្រូវ​សរុប​រួម​ចំនួន ៨៨៧ ០០០​គ​ក្រ ក្នុងនោះ​មាន​៖ ១.​ស្រូវ​ក្រអូប​ផ្ការំដួល​បរិមាណ ៦៥៨ ០០០ គីឡូក្រាម ២.​ស្រូវ​ក្រអូប​ផ្កាម្លិះ​ក្រហម​បរិមាណ ៦៥ ០០០ គីឡូក្រាម ៣.​ស្រូវ​ស​ពូជ​ក្នុងស្រុក​បរិមាណ ១៦៤ ០០០ គីឡូក្រាម​។​

​តាម​ផែនការ​ប្រចាំឆ្នាំ​២០២០​នេះ ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍ គ្រោង​នឹង​ទិញស្រូវ​សរីរាង្គ​ប្រភេទ​ផ្ការំដួល និង​ប្រភេទ​អង្ក​រស ក្នុង​បរិមាណ​ប្រហែល ១៥ ០០០ តោន ហើយ​អេ​ម​រុ​រ៉ា​យស៍ បានផ្តល់​តម្លៃ​ពិសេស​ដល់ កសិករ​ដែល​ដាំ​ដុះ​ស្រូវ​សរីរាង្គ ដែល​ពួកគាត់​ទទួលបាន​តម្លៃបន្ថែម ពី​១៥% ទៅ ៣០% ឬ​យ៉ាងតិច ចន្លោះ​ពី ១៧០ ទៅ ២៥០​រៀល​ក្នុង​មួយ​គីឡូក្រាម ពីលើ​តម្លៃ​ទីផ្សារ​ស្រូវ​ក្នុង​តំបន់​ដែល​ឈ្មួញ​បាន​ទិញ ដែល​ច្រើនជាង​ចំណូល​ទទួលបាន​ពី​ការផលិត​ស្រូវ​ធម្មតា ជារួម​ក្រុមហ៊ុន​បានផ្តល់​តម្លៃ​ជូន​សហគមន៍ ចំពោះ​ស្រូវ​ផ្ការំដួល​សរីរាង្គ​ក្នុងតម្លៃ ១ ២៧០ រៀល ដល់ ១ ៥៥០ រៀល ក្នុង​មួយ​គីឡូក្រាម​។

​តាម​ការចរចា​តម្លៃ​គោល ស្រូវ​សរីរាង្គ និង​កិច្ចសន្យា​កសិកម្ម​រវាង​ក្រុមហ៊ុន និង​សហគមន៍​នេះ ទទួល​បានការ​សម្រប សម្រួល​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ និង​សហភាព​សហគមន៍​កសិក​ម្ម​ព្រះវិហារ​មានជ័យ ដែលជា​ដៃគូ​សហការ​របស់​អេ​ម​រុ​រ៉ា​យស៍ ក្នុង​ការទទួល​ទិញស្រូវ​សរីរាង្គ​ពី​បងប្អូន​ប្រជាកសិករ​នៅក្នុង​សហគមន៍ ទៅតាម​កិច្ចសន្យា​កសិកម្ម​ដែល​បាន​ព្រមព្រៀងគ្នា​។ សូមបញ្ជាក់ថា​សហគម​ន៍​ដែល​ចុះកិច្ចសន្យា​ជាមួយនឹង​ក្រុមហ៊ុន មិន​ត្រឹមតែ​ទទួលបាន​នូវ​និរន្តរភាព​ទីផ្សារ និង​ចំណូល​នោះទេ តែ​ពួកគាត់​ថែមទាំង​អាច​ទទួលបាន​នូវ​ការបណ្តុះបណ្តាល​ពី​ក្រុមហ៊ុន លើ​ជំនាញ​ទន់​ផ្សេងៗ និង​ការអនុវត្ត​ជាក់ស្តែង ទាក់ទង​ទៅនឹង ស្តង់ដារ​សរីរាង្គ ប្រព័ន្ធ​សវនកម្ម​ផ្ទៃក្នុង​បច្ចេកទេស​ដាំ​ដុះ ការធ្វើផែនការ​ទិញ​ល​ក់ សហគ្រិនភាព គោល​គំនិត​អាជីវកម្ម ការកត់ត្រា​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ជាដើម​។
​គម្រោង​ស្រូវ​សរីរាង្គ​របស់​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍ បានចាប់ផ្តើម​នៅ​ខេត្តព្រះវិហារ តាំងពី​ឆ្នាំ​២០១៤ ដែល​ដំបូង​ឡើយ​មានការ​ចូលរួម​ពី​សហគមន៍​ចំនួន​៨ ហើយ​គិត​មកទល់​ឆ្នាំ​២០២០​នេះ នៅ​ខេត្តព្រះវិហារ មាន​សហគមន៍​ចំនួន​២២ ហើយ​ដែល​បាន​ចុះកិច្ចសន្យា​ជាមួយនឹង​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍​។

​ទន្ទឹមនឹងនេះ ការចុះកិច្ចសន្យា​កសិកម្ម​ជាមួយនឹង​សហគមន៍ នឹង​ជួយ​ធានាបាន​នូវ​គុណភាព​ស្តង់ដារ និង​ទីផ្សារ សម្រាប់​សហគមន៍ ក៏ដូចជា​ក្រុមហ៊ុន​ផ្ទាល់ ក្នុងនោះ ផលិតផល​កសិកម្មសរីរាង្គ​រ​របស់​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍ មានការ​ទទួលបាន នូវ​ការបញ្ជាក់​គុណភាព​ស្តង់ដារ​សរីរាង្គ EU / NOP ជាដើម​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×