Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Pfizer ចាប់ផ្តើម​កម្មវិធី​ចែក​ចាយ​សាកល្បង​សម្រាប់​វ៉ាក់សាំង​ការពារ​កូ​វីដ​- ១៩ នៅក្នុង​រដ្ឋ​ចំនួន ៤ របស់​សហរដ្ឋអាមេរិក​

​ក្រុមហ៊ុន Pfizer របស់​អាមេរិក​បានចាប់ផ្តើម​នូវ​គម្រោង​ចែកចាយ​សាកល្បង ចំពោះ​ការពិសោធ​វ៉ាក់សាំង COVID-19 ក្នុង​រដ្ឋ​ចំនួន​៤ របស់​សហរដ្ឋអាមេរិក ខណៈ​ក្រុមហ៊ុន​ផលិត​ថ្នាំពេទ្យ​របស់​សហរដ្ឋអាមេរិក​មួយ​នេះ​ព្យាយាម​បង្ហាញ​ពី​ឧបសគ្គ​នៃ​ចែកចាយ​ដោយ​ប្រឈមមុខ​នឹង​តម្រូវការ​នៃ​ការផ្ទុក​ក្នុង​កន្លែង​ត្រជាក់​ខ្លាំង​។​

​វ៉ាក់សាំង របស់​ក្រុមហ៊ុន Pfizer ដែល​ត្រូវបាន​បង្ហាញថា​មាន​ប្រសិទ្ធភាព​ជាង ៩០ ភាគរយ​ក្នុងការ​ការពារ​វីរុស​កូ​វីដ​១៩ ដោយ​ផ្អែកលើ​ទិន្នន័យ​ដំបូង វា​ត្រូវតែ​ដឹកជញ្ជូន​និង​រក្សាទុក​នៅក្នុង​សីតុណ្ហភាព -៧០ អង្សា​សេ ពោលគឺ​ទាប​ជាង​កម្រិត​វ៉ាក់សាំង​ពី ២ ទៅ ៨ អង្សា​សេ​។​

​ក្រុមហ៊ុន Pfizer បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​៖« យើង​សង្ឃឹមថា​លទ្ធផល​ដែល​ទទួលបាន​ពី​អ្នក​សាកល្បង​ការចាក់​វ៉ាក់សាំង​នេះ នឹង​ក្លាយជា​គំរូ​មួយ​សម្រាប់​រដ្ឋ​នៅ​អាមេរិក​និង​រដ្ឋាភិបាល​អន្តរជាតិ ស្រប​ពេលដែល​ពួកគេ​ត្រៀម​អនុវត្ត​កម្មវិធី​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ដ៏​មាន​ប្រសិទ្ធភាព​។​»

​ក្រុមហ៊ុន Pfizer បានជ្រើសរើស​យក​រដ្ឋ New Mexico, Rhode Island, Tennessee និង​រដ្ឋ​តិច​សាស់​សម្រាប់​កម្មវិធី​នេះ​បន្ទាប់ពី​ពិចារណា​លើ​ភាពខុសគ្នា​រវាង​ទំហំ ដង់ស៊ីតេ​ប្រជាជន ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ការការពារ​និង​បន្សាំ ហើយនឹង​ឈានដល់​បុគ្គល​ម្នាក់ៗ​នៅក្នុង​តំបន់​ទីប្រជុំជន​និង​ជនបទ​។​

​ក្រុមហ៊ុន​រំពឹងថា​នឹងមាន​ទិន្នន័យ​សុវត្ថិភាព​គ្រប់គ្រាន់​អំពី​វ៉ាក់សាំង ក្រោយពី​ការសាកល្បង​នៅ​ដំណាក់កាល​ធំ ៗ​ចុងក្រោយ ដែល​កំពុង​បន្ត​នៅ​សប្តាហ៍​ទី​បី​នៃ​ខែវិច្ឆិកា មុនពេល​បន្ត​ដាក់​ពាក្យសុំ​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​ជាបន្ទាន់ (EUA) ។​
​ក្រុមហ៊ុន Pfizer និង​ដៃគូ​របស់ខ្លួន​គឺ​ក្រុមហ៊ុន BioNTech មាន​កិច្ចព្រមព្រៀង​ចំនួន ១,៩៥ ពាន់​លាន​ដុល្លារ​ដើម្បី​ផ្គត់ផ្គង់​វ៉ាក់សាំង​ចំនួន ១០០ លាន​ដូ​ស​ដល់​រដ្ឋាភិបាល​អាមេរិក ដែលមាន​ជម្រើស​ក្នុងការ​ទទួលយក​នូវ​ថ្នាំ​បន្ថែមចំនួន ៥០០ លាន​ដូ​ស​។​

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ គូរ​ប្រជែង Moderna បាន​និយាយថា​ការពិសោធន៍​វ៉ាក់សាំង​របស់ខ្លួន​មាន​ប្រសិទ្ធភាព ៩៤,៥ ភាគរយ​ក្នុងការ​ការពារ កូ​វីដ​១៩ ដោយ​ផ្អែកលើ​ទិន្នន័យ​បណ្តោះអាសន្ន​ពី​ការសាកល្បង​ដំណាក់កាល​ចុងក្រោយ​ដោយ​ផ្តល់​ក្តី​សង្ឃឹមថា វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នេះ អាច​ត្រៀម​រួចរាល់​សម្រាប់​ប្រើប្រាស់​ក្នុងពេល​ឆាប់ៗ​នេះ​។ ទាំង​វ៉ាក់សាំង Pfizer និង Moderna ប្រើ​បច្ចេកវិទ្យា​ថ្មី​មួយ​ហៅថា​ការបញ្ជូនសារ​សំយោគ RNA ដើម្បី​ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំងនឹង​វីរុស​៕
​ប្រភព​៖ Reuters
​ដោយ​៖CEN​

×