ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅរាត្រីថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសារណែនាំពិសេសពាក់ព័ន្ធការងារមួយចំនួននៅក្នុងសង្គម បន្ទាប់ពីព្រឹត្តិការណ៍ «៣វិច្ឆិកា» ត្រូវបានបិទបញ្ចប់។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការបើកសាលារៀនឡើងវិញនៅសប្តាហ៍ក្រោយ, បើកពហុកីឡដ្ឋានជាតិឡើងវិញ, អនុញ្ញាតឱ្យមានការរៀបចំពិធីអាពាហ៍ពិពាហ៍ ក៏ដូចជាការបើកសារមន្ទីរ និងរោងភាពយន្តផងដែរ។
សម្តេចតេជោ បានណែនាំឱ្យបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តន៍នូវវិធានការទាំងឡាយរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕ដោយ៖បញ្ញាស័ក្តិ