Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុង​ហូជីមិញ រៀបចំ​ផែនការ​សម្រប​ខ្លួន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​

​ហូជីមិញ​៖ ទីក្រុង​ហូជីមិញ ដែលជា​ទីក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ដទៃទៀត​របស់​វៀតណាម ដែល​រង​ផលប៉ះពាល់​ខ្លាំង​ពី​ការប្រែប្រួល​អាកាសធាតុ បានបង្ហាញ​ពី​ផែនការ​ទប់ទល់​នឹង​បញ្ហា​បម្រែបម្រួល​អ​កាស​ធាតុ​នេះ​។​

​នៅ​ប្រទេស​វៀតណាម រដូវវស្សា​ចាប់ពី​ខែឧសភា​ដល់​ខែតុលា ហើយ​ទីក្រុង​នេះ​តែងតែ​ជួបប្រទះ​នឹង​ទឹកជំនន់​ជា​រៀងរាល់ឆ្នាំ​។ ការកើនឡើង​នៃ​កម្រិត​ទឹកទន្លេ​សៃ​ហ្គ​ន​និង​ដុង​ណៃ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ការថយចុះ​នៃ​ទំហំ​ដី បានធ្វើឱ្យ​វាទី​ក្រុង​នេះ​ស្ថិតក្នុង​បញ្ជី​ទីក្រុង​ទាំង ១០ ដែល​ងាយ​រងគ្រោះ​បំផុត​ដោយសារ​ការឡើង​កម្ពស់​ទឹកសមុទ្រ​។​

​យោងតាម​ក្រសួង​ធនធានធម្មជាតិ​និង​បរិស្ថាន ទឹកទន្លេ​នៅក្នុង​ទីក្រុង អាច​កើនឡើង​ប្រហែល ៣០​សង់ទីម៉ែត្រ​នៅ​ឆ្នាំ ២០៥០ និង ៧៥ សង់ទីម៉ែត្រ​នៅ​ចុង​សតវត្សរ៍​ទី ២១​នេះ ។ នៅ​ឆ្នាំ ២០៥០ ចំនួន​ឃុំ​និង​ដែល​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​នឹង​កើន​ឡើងដល់ ១៧៧ ស្មើនឹង ៦១ ភាគរយ​នៃ​ផ្ទៃដី​សរុប​របស់​ទីក្រុង​ហូជីមិញ​។​

​វា​នឹង​ប៉ះពាល់​ដល់​ការដឹកជញ្ជូន​សកម្មភាព​ឧស្សាហកម្ម​និង​កសិកម្ម​។ វា​គឺជា​សញ្ញា​ក្រើនរំលឹក​បន្ទាន់​មួយ​។ គណៈកម្មាធិការ​ប្រជាជន​ទីក្រុង បានធ្វើការ​ជាមួយ​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ដើម្បី​រៀបចំ​ផែនការ​ដើម្បី​ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ​។​

​មាន​ផែនការ​និង​គម្រោង​ចំនួន ៥៦ ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​និង​កៀរគរ​ធនធាន​ដើម្បី​អាច​ឆ្លើយតបបាន​ភ្លាមៗ​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​។ ទីក្រុង​ហូជីមិញ នឹង​ផ្តោតលើ​ការការពារ​គ្រោះមហន្តរាយធម្មជាតិ និង​ផ្លាស់ប្តូរ​ទីលំនៅ​ប្រជាជន ដែល​រស់នៅ​កន្លែង​ដែលមាន​ហានិភ័យ​នៃ​ការរង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​។ ទីក្រុង​នឹង​ប្រើប្រាស់​ថវិកា​របស់ខ្លួន​ដើម្បី​អនុវត្ត​ផែនការ​ទាំងនេះ​។

​ក្រសួង​ធនធានទឹក​និង​បរិស្ថាន បាន​និយាយថា​គ្រោះមហន្តរាយធម្មជាតិ​បាន​កាត់បន្ថយ​ផលិតផល​សរុប​ក្នុងស្រុក​របស់​វៀ​ណា​ម​ប្រមាណ ១,៥ ភាគរយ ប្រចាំឆ្នាំ​ឬ​ច្រើនជាង​នេះ ប្រសិនបើ​មិនមាន​វិធានការ​សមស្រប​ណាមួយ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។​

​សីតុណ្ហភាព​ជា​មធ្យម​នៅ​វៀតណាម​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​កើនឡើង ២,៣ អង្សា​សេ​ត្រឹម ២១០០ ​ខណៈ​កម្ពស់​ទឹក​សមុទ្រ​នឹង​កើនឡើង​ពី ៧៨-១០០ សង់ទីម៉ែត្រ​។ ការកើនឡើង​បែបនេះ នឹង​ជន់​លិច​ជាង ១០ ភាគរយ​នៃ​ដែនដី​សណ្តរ​ទន្លេ​ក្រហម និង​ខេត្ត Quảng Ninh នៅ​ភាគ​ខាងជើង និង ២,៥ ភាគរយ​នៃ​តំបន់ឆ្នេរ​សមុទ្រ​កណ្តាល​។​

​វា​នឹង​ជះឥទ្ធិពល​ដោយផ្ទាល់​ដល់ ៩ ភាគរយ​នៃ​ចំនួន​ប្រជាជន​នៅ​តំបន់​ដីសណ្ត​ទន្លេ​ក្រហម​និង​ខេត្ត Quảng Ninh និង​ជិត ៩ ភាគរយ​នៅតាម​តំបន់ឆ្នេរ​សមុទ្រ​កណ្តាល​។ ជាការ​កត់សម្គាល់​ប្រជាជន​ប្រហែល ៣៥ ភាគរយ​នៃ​ប្រជាជន​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​នឹងរង​ផលប៉ះពាល់​ហើយ ៤០,៥ ភាគរយ​នៃ​ទិន្នផល​ស្រូវ​របស់ខ្លួន​បាន​បាត់បង់​៕ ប្រភព​៖ VNS

×