Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្លាំង​មាន​សមត្ថកិច្ច​ផ្សេងទៀត កុំ​ច្រណែន​ជាមួយ​កងកម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ ជា​មន្ត្រី​ជាប់កិច្ចសន្យា​បាន​ប្រាក់ឧបត្ថម្ភ​តិចតួច​តែប៉ុណ្ណោះ​

ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​សូមឱ្យ​កម្លាំង​មាន​សមត្ថកិច្ច​ផ្សេងទៀត កុំ​ច្រណែន​ជាមួយ​កងកម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ ដោយសារតែ​កម្លាំង​ប្រជា​ការពារ ប្រាក់ខែ ឬ​បៀវត្សរ៍​មិន​ដូច​កងកម្លាំង​បូលិស និង​កងរាជអាវុធហត្ថ​នោះទេ ប្រាក់ឧបត្ថម្ភ​របស់គាត់​នៅមានកំរិត ពោលគឺ​ប្រាក់ខែ​មន្ត្រី​ជាប់កិច្ចសន្យា​បាន​ប្រាក់ឧបត្ថម្ភ​តែ​៦៧​ម៉ឺន​ប៉ុណ្ណោះ​ក្នុង​១​ខែ​។​

​លោក​ឃួ​ង ស្រេង បាន​លើកឡើងថា ៖ សកម្មភាព​សួរសុខទុក្ខ​និង​ចែក​អំណោយ ដល់​បងប្អូន​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​ទាំងនេះ ធ្វើឡើង​ដើម្បី​ជាការ​លើកទឹកចិត្ត​ផង និង​ដូច​ជាការ​តបស្នង​ចំពោះ​កងកម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​ទាំងអស់ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត​ទាំង​ការថែរក្សា​សណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ពិសេស​ក្នុងពេល​មាន​បញ្ហា​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ិន​ទ្រី ធ្វើ​កូដកម្ម​មិន​ចេញ​ប្រមូល​សំរាម​មួយរយៈ គឺ​បាន​កងកម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​នេះ ហើយ​ដែល​ចេញ​ជួយ​ធ្វើការ​ប្រមូល​សំរាម​ក្នុង​មូលដ្ឋាន​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។

​នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ខណៈដែល​លោក​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ​សំណេ​សំ​ណា​ល និង​ផ្ដល់​អំណោយ​ជូន​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ចំនួន​២ នោះ​គឺ​ខណ្ឌ​ព្រែក​ព្នៅ​និង​ខណ្ឌឫស្សីកែវ នា​ព្រឹក​ថ្ងៃទី​១៩ វិច្ឆិកា​២០២០ ដើម្បី​ជាការ​លើកទឹកចិត្ត ដែល​កងកម្លាំង​សណ្ដាប់ធ្នាប់​របស់​យើង បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ទប់ស្កាត់​នូវ​បញ្ហា​ប្រឈម​ទាំងបី​ខាងលើនេះ ទទួលបាន​ជោគជ័យ ។​

​ក្នុងឱកាស​នោះដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​លើកឡើងថា​៖ ក្នុង​ឆ្នាំ​២០២០​នេះរាជធានីភ្នំពេញ មាន​បញ្ហា​ប្រឈម​ធំៗ​ចំនួន​បី ប៉ុន្តែ​យើង​អាច​ជំនះ ដោះស្រាយ​ទទួលបាន​ជោគជ័យ​។ សម្រាប់​រាជធានីភ្នំពេញ នៅ​ឆ្នាំ​២០២០​នេះ មាន​បញ្ហា​ប្រឈម​ធំៗ​ចំនួន​៣ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន យើង​បាន​ជំនះ និង​ដោះស្រាយ​ទទួលបាន​ជោគជ័យ នោះ​គឺ​បញ្ហា​សំរាម បញ្ហា​ទឹកជំនន់ នឹង​បញ្ហា​ប្រឈម​និង​ជំងឺ​កូ​វីដ​-១៩​។​

​ចំពោះ​បញ្ហា​ប្រឈម​៣ ដែល​បានលើកឡើង​នេះ​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​បញ្ជាក់ថា​៖ បញ្ហា​ទី​១ គឺ​បញ្ហា​សំរាម ដោយសារតែ​កម្មករ​ក្រុមហ៊ុន​ស៊ិន​ទ្រី ធ្វើ​កូដកម្ម មិន​ព្រម​ប្រមូល​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​ក្នុង​ខណៈនោះ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ក្រសួងមហាផ្ទៃ​បានសម្រេច បញ្ចេញ​នូវ​កម្លាំងចម្រុះ ដើម្បី​ធ្វើការ​ប្រមូល​សំរាម នៅក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ​ប្រជា​ការពារ​ជា​កម្លាំង​ស្នូល ក្នុង​កិច្ចប្រតិបត្តិការ​នៃ​ការប្រមូល​សំរាម​នេះ រហូត​យើង​ទទួលបាន លទ្ធផល ជោគជ័យ ដោយ​ក្នុង​មួយថ្ងៃ យើង​អាច​ប្រមូល​សំរាម​បាន​រហូតដល់​៣​ពាន់​តោន​។​

​ចំណែក​បញ្ហា​ប្រឈម​ទី​២​នោះ​គឺ​បញ្ហា​ទឹកជំនន់ ដែល​បាន​ជន់​លិច​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្ដា​ខេត្ត​មួយចំនួនទៀត ។ ប៉ុន្តែ​បញ្ហា​ប្រឈម​នេះ ត្រូវបាន​ដោះស្រាយ​ទទួលបាន​ជោគជ័យ​ផងដែរ ដោយសារតែ​យើង​បាន​ប្រើប្រាស់​នូវ​កម្លាំង​សរុប​មាន​ទាំង​កងកម្លាំងប្រដាប់អាវុធ និង​កម្លាំង​ស៊ីវិល​រួមសហការ​គ្នា ដោយបាន​ជម្លៀស​ប្រជាពលរដ្ឋ​មកកាន់​ទីទួល​សុវត្ថិភាព ជាមួយនឹង​ការផ្ដល់​ជា​ស្បៀងអាហារ​ជូន​ពួកគាត់​គ្រប់គ្រាន់​ផងដែរ ។​

​ដោយឡែក​ចំពោះ​បញ្ហា​ប្រឈម​ទី​៣​នោះ គឺ​ព្រឹត្តិ​កាល​ថ្ងៃទី​០៣​វិច្ឆិកា ដែល​ប្រទេស​កម្ពុជា​បាន​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩ ក្នុងនោះ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ យើង​បាន​គ្រប់គ្រង​បញ្ហា​កូ​វីដ​-១៩ នេះ​ទទួលបាន​ជោគជ័យ ដោយ​មិនបាន​ធ្វើឱ្យ​រាលដាល​ដល់​សហគមន៍​នោះទេ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×