Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​អប់រំ ពុំមាន​ពន្យារពេល​ប្រឡង​ថ្នាក់ជាតិ​ទេ​

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា លោក​ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា​៖ ក្រសួង​អប់រំ​ពុំមាន​ពន្យារពេល​ប្រឡង​ថ្នាក់ជាតិ​ទេ​។

​លោក​ហង់​ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​បឋមភូមិ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​។
​ទន្ទឹមនឹងនេះ លោក ហង់​ជួន ណា​រ៉ុ​ន ក៏បាន​អំពាវនាវ​ឲ្យ​សិស្សានុសិស្ស ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឡើងវិញ​បន្ទាប់ពី​បិទ​សាលា​រយៈពេល ២​សប្តាហ៍​កន្លងមកនេះ ដើម្បី​ត្រៀមប្រឡង​ទាំង សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​សញ្ញា​វត្ត​មធ្យមសិក្សា​ទុតិយភូមិ ឲ្យ​មាន​លទ្ធផល​ល្អប្រសើរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×