Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារ​ប្រជាកសិករ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​មាន​ចំនួន ១៥២ គ្រួសារ ក្នុងស្រុក​រមាសហែក​ទ​ទួលបាន​ពូជ​ដំណាំ ជា​អំណោយ​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

​ខេត្តស្វាយរៀង​៖ លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ចែក​ពូជ​ដំណាំ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់​គ្រួសារ​ប្រជាកសិករ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​មាន​ចំនួន ១៥២ គ្រួសារ​មកពីរ​ឃុំ​មុខដារ ឃុំ​សម្បត្តិ​មានជ័យ ឃុំ​ច​ន្ត្រី ឃុំ​ម្រាម និង​ឃុំ​សំបួរ​នៅ​ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោក​អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​លោក​អភិបាលស្រុក អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ និង​បងប្អូន​ប្រជាកសិករ​ជាច្រើនរូប​ទៀត​។​

​មានប្រសាសន៍​ទៅកាន់​ពិធី​នេះ លោក​អភិបាលរង​ខេត្ត បាន​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ តែងតែ​យកចិត្តទុកដាក់​គ្រប់ពេលវេលា​នូវ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។​

​លោក​បាន បន្តថា ក្នុងនាម​លោក​អភិបាលខេត្ត សូម​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​ការបាត់បង់ និង​ខូចខាត​ផលដំណាំ កសិផល ជាមួយ​បងប្អូន​ប្រជាកសិករ​ដែល​ទទួលរ​ង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នា​រយៈពេល​កន្លងមក ជាពិសេស​នៅ​ឃុំ​មួយចំនួន​ក្នុងស្រុក​រមាសហែក​ដូច​បាន​រៀបរាប់​ខាងលើ ។​

​ទន្ទឹមនេះ​ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន តាមរយៈ​ក្រសួងកសិកម្ម រ​ក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​បាន​នាំយក​នូវ​ពូជ​ដំណាំ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដើម្បី​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​នាពេលនេះ​។​

លោក អភិបាលរង​ខេត្ត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ការប្រុងប្រយ័ត្ន និង​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ការពារ​ខ្លួន ព្រមទាំង​ក្រុមគ្រួសារ និង​សហគមន៍​ពី​ជំងឺ​កូ​វីដ​-១៩ ព្រោះ​មកដល់ពេលនេះ​ជំងឺ​នេះ​នៅ​បន្ត​រីក​រាលដាល​យ៉ាងខ្លាំង និង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ​នៅឡើយ​ទេ ។ ក្នុងនោះ​ត្រូវ​រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍ ចូលរួម​ពង្រឹង​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ជាពិសេស​សូម​បន្ត​រួមគ្នា​ការពារ​សន្តិភាព ដែល​នេះ​ជា​កិច្ច​ការសំខាន់ និង​ជា​មូលដ្ឋាន​ចាំបាច់​សម្រាប់​យើង​រួម​បន្ត​អភិវឌ្ឍន៍​ប្រទេស​យើង​ទៅមុខទៀត​។​

​អំណោយ​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ផ្ដល់ជូន​ប្រជាពលរដ្ឋ ទាំង ១៥២​គ្រួសារ នាឱកាស​នេះ ក្នុង​មួយ​គ្រួសារ ទទួលបាន ពូជ​ដំណាំ​០៤ ប្រភេទ ស្មើ​និង ០៦​កញ្ចប់​ផងដែរ ៕ ដោយ​៖​វ៉ៃ​កូ​

×