Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​តែងតាំង និង​ផ្តល់​ឋានៈ​ដល់​សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អា​រុណរ​ស្មី ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​

​ភ្នំពេញៈ ព្រះ​ករ​រុ​ណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ​ដល់​សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អា​រុណរ​ស្មី ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​។ នេះ​បើ​យោងតាម​ព្រ​ញ​រាជក្រឹត្យ​ចុះ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។

​សូមជម្រាបថា សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ព្រះអង្គ​ត្រូវបាន ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ជា «​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​» កាលពីពេល​ថ្មីៗ​កន្លងមកនេះ​៕
​ដោយ​៖CEN​

×