ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេច លេខ ១០២ សសរ ស្តីពីការតែងតាំងសមាសភាព គណៈកម្មាធិការជាតិដោះស្រាយ បញ្ហាជនអនាថា ។
សមាសភាពគណៈកម្មាធិការជាតិដោះស្រាយ បញ្ហាជនអនាថា មានឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធាន និងលោក ជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអនុប្រធានអចិន្ត្រៃយ៍ ក្នុងនោះអនុប្រធានចំនួន ៣ រូប ៕ដោយ៖បញ្ញាស័ក្តិ