Sunday, January 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បញ្ចេញ​ផ្សាយ​នូវ​វីដេអូ​ផ្លូវការ​មួយ​មាន​ចំណងជើង​ថា កូ​វីដ​-១៩៖ កម្ពុជា​ឆ្លងកាត់​វិញ្ញាសា​ដ៏​លំបាក​មួយទៀត ដោយ​ជោគជ័យ​

​ភ្នំពេញ​៖ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​បញ្ចេញ​ផ្សាយ​នូវ​វីដេអូ​ផ្លូវការ​មួយ ដែលមាន​រយៈពេល​ប្រមាណ​ជាង​១៩​នាទី មាន​ចំណងជើង​ថា «​កូ​វីដ​-១៩៖ កម្ពុជា​ឆ្លងកាត់​វិញ្ញាសា​ដ៏​លំបាក​មួយទៀត ដោយ​ជោគជ័យ​» នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។

​វីដេអូ​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ផលិត និង​ផ្សព្វផ្សាយ​ភ្លាមៗ បន្ទាប់ពី​លទ្ធផល​ផ្លូវការ​របស់​ក្រសួងសុខាភិបាល​ជុំវិញ​ការធ្វើ​តេស្ត​លើក​ទី​៤ នៃ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ក្នុងចំណោម​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ជាង​មួយ​ពាន់​នាក់ រួមទាំង​សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រុមគ្រួសារ អង្គរក្ស និង​អ្នក​នៅ​ជាមួយ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​បង្ហាញថា « អវិជ្ជមាន​កូ​វីដ​១៩​ទាំងអស់គ្នា​» ហើយក៏​គ្មាន​ឡើយ​ការឆ្លង​ចូលក្នុង​សហគមន៍ ពោលគឺ​មានតែ​មនុស្ស ៤ នាក់​ប៉ុណ្ណោះ​ដែល​បាន​ឆ្លង​ក្នុងដំណាក់កាល​ថ្មី​នេះ ហើយ​ក្នុងនោះ​ក៏មាន​អ្នក​ដែល​បានជា​សះស្បើយ​ហើយ​ដែរ​។​
​ខ្លឹមសារ​នៃ​វីដេអូ​បាន​ពិពណ៌នា​ថា ដើម្បី​ឆ្លុះបញ្ចាំង​អំពី​ជោគជ័យ​នេះ យើង​គួរ​ក្រឡេក​ថយក្រោយ បន្តិច​ដើម្បី​ពិនិត្យមើល យុទ្ធសាស្ត្រ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ ១៩៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន ដាក់ចេញ​យុទ្ធសាស្ត្រ​៣​យ៉ាង ឬ​ហៅថា​សមរភូមិ​៣៖ ទី​១ គឺ​ការទប់ស្កាត់​ការឆ្លង​រីក រាលដាល​របស់​ជំងឺ​នេះ​ពី​ខាងក្រៅ​កុំ​ឲ្យ​ចូលមក​កម្ពុជា​,​ទី​២ គឺ​ការទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​ចូល ក្នុង​សហគមន៍ និង​ទី​៣ គឺ​ការយកចិត្តទុកដាក់ ព្យាបាល​ដើម្បី​សង្គ្រោះ​អ្នក​ឆ្លង​កូ​វីដ ១៩​។​

ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ ច្បាស់លាស់ និង​ម៉ឹងម៉ាត់​បំផុត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន សមរភូមិ​ទាំងបី​តំណាក់កាល​ដែលមាន​លក្ខ​ណៈ​ប្រាកដនិយម និង​ដែល​ត្រូវបាន​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល តេ​ជោ​សែន ដាក់ចេញ​តាំងពី​មាន​កូ​វីដ​១៩​ផ្ទុះឡើង​ភ្លាមៗ​មក​នោះ រហូតមកដល់​ថ្ងៃនេះ បានទទួល​លទ្ធផល​ជាទី​គាប់ចិត្ត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

​សូម​ទស្សនា​វីដេអូ​ផ្លូវការ​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ដូចតទៅ​៖