Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុក​ម៉ូតូ​មិន​ដក​ចង្កឹះ​សោ ត្រូវ​ជនសង្ស័យ​លួច​យកបាន​សម្រេច តែ​គេច​មិន​ផុតពី​សមត្ថកិច្ច​ក្រុង​ស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង​៖ វេលា​ម៉ោង ១៨​និង​៣៦​នាទី​ព្រលប់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅត្រង់ចំណុច​ហាង​អ៊ុតសក់ ស្ថិតក្នុង​ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង មាន​ករណី លួច​ម៉ូតូ​មួយ​កើតឡើង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​ខាងលើនេះ​បង្កដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊ុក ចាន់ ហៅ យូ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រោងបន្លែ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង

​ប្រភព​ដដែល​បាន​បន្តថា​: នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ដើរ​ពី​រង្វង់​មូល​នាគព័ន្ធ សំដៅទៅ​ទិស​ខាងត្បូង ពេលទៅដល់​ខាងមុខ​ហាង​អ៊ុតសក់​ទល់មុខ​សាលាដំបូង​ខេត្តស្វាយរៀង ក៏បាន​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៤ ដែល​ឈ្មោះ មឿង ស្រី​ពៅ ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ភូមិ​សួន​ថ្មី សង្កាត់​ព្រៃ​ឆ្លាក់ បញ្ឈរ​ទុក​នៅ​ចិញ្ចើមផ្លូវ​ខាងមុខ​ហាង​អ៊ុតសក់ ហើយ​មាន​ជាប់​ចង្កឹះ​សោ​នៅ​ជាមួយ​ផង​នោះ​ក៏​លួច​យក រួច​ជិះ​ចេញទៅ​ទឹ​ស​ខាងត្បូង​បាត់ ចំណែក​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ដែរ​តែ​មិនបាន​ចាប់អារម្មណ៍ បន្តិចក្រោយមក ទើប​ជនរងគ្រោះ​ដឹងថា បាត់​ម៉ូតូ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្តង​។​

​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្វាយរៀង ចុះទៅ​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​ស​ង្ស័​យ និង​បាន​នាំខ្លួន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×