Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្បែរ​ប្រឡាយទឹក ពេល​មេឃ​កំពុង​ភ្លៀង ត្រូវ​រន្ទះបាញ់​ស្លាប់ នៅ​ស្រុក​រំដួល​

spot_img

​ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​ពី​សំណាក់​ក្មេងៗ និង​អ្នកធ្វើដំណើរ​តាមផ្លូវ​ក្បែរ​ប្រឡាយ បន្ទាប់ពី​ពួកគេ​ប្រទះឃើញ​បុរស​ម្នាក់ រួម​នឹង​ម៉ូតូ​ដេក​ដួល​ស្លាប់​កណ្តាលផ្លូវ ដោយមាន​អាវ​រហែក ដោយសារតែ​ត្រូវ​រន្ទះបាញ់​ចំ​មួយ​គ្រាប់​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​បឹង ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្តស្វាយរៀង​។​

​មន្ត្រីនគរបាល​ស្រុក​រំដួល​បាន​ឲ្យ​ដឹងថា បុរស​ខាងលើ​មានឈ្មោះ កឹង យ៉ា​ត អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ព្រៃ​បឹង ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ។​

​បើតាម​អ្នកភូមិ​បានឱ្យដឹងថា មុនពេល​កើតហេតុ​មាន​ភ្លៀងរលឹម​ស្រិចៗ​និង​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាងខ្លាំង ហើយ​ស្របគ្នា​នោះ មាន​បុរស​ម្នា​ក់បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ​១២៥ ធ្វើដំណើរ​កាត់​ប្រឡាយទឹក ស្រាប់តែ​ត្រូវ​រន្ទះបាញ់​លាន់​ឮសូរ​ឆាំង ក្រោយមក​ក៏​ស្ងាត់​ហើយ​ខណៈនោះ ស្រាប់តែ​ឃើញ​បុរស​ដែល​ជិះ​ម៉ូតូ​នោះ ដេក​ដួល​ក្បែរ​ម៉ូតូ​ទើប​បង្ក​ការភ្ញាក់ផ្អើល​តែម្ដង​។​

​សព​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ និង​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​ក្ដុកក្ដួល​និង​សោកសង្រេង​បំផុត​៕​ដោយ​៖​វ៉ៃ​កូ​

spot_img
×