Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០២០ រដ្ឋាភិបាល​ជប៉ុន​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ ៣៣៧ លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា ដើម្បី​បន្ត​អនុវត្ត​គម្រោង​អាទិភាព​ជាច្រើន​

spot_img

​ភ្នំពេញ ​៖ ​ឆ្នាំ​២០២០ រដ្ឋាភិបាល​ជប៉ុន​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ ៣៣៧ លាន​ដុល្លារ​អាមេរិក ដើម្បី​បន្ត​អនុវត្ត​គម្រោង​អាទិភាព​ជាច្រើន ក្នុងន័យ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​សម្រេចបាន​វឌ្ឍនភាព ក្នុង​កិច្ចអភិវឌ្ឍន៍ ។ ឯកឧត្តម​រដ្ឋមន្ត្រី ហៀ​ង យ៉ាណា​រ៉ា បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន ជប៉ុន​ដែល​បាន​បន្ត​ផ្តល់​ហិរញ្ញប្បទាន​ដ៏​ថ្លៃថ្លា​សម្រាប់​គាំទ្រ​កម្ពុជា​ស្ទើរ​គ្រប់​វិស័យ ។​

​នៅ ថ្ងៃទី​២៣ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ដ្រីប្រតិភូ​អមនាយក​រដ្ឋ មន្ដ្រី និងជាអគ្គលេខាធិ​ការគណៈក​ម្មាធិ​ការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែង ការគួរសម និងជម្រាបលាជាមួយលោក SUGANO Yuichi ក្នុងឱកាស ដែលលោកបានបញ្ចប់បេសកកម្មការងារជាប្រធានតំណាង ទីភ្នាក់ងារសហ​ប្រតិ​ប​តិ្ត​ការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា និងលោកស្រី KAMEI Haruko ប្រធានតំណាងទីភ្នាក់ងារសហ​ប្រតិ​ប​តិ្ត​ការអន្តរជាតិជប៉ុន​ថ្មីប្រចាំនៅកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរចំពោះលោក SUGANO Yuichi ដែលបានបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ និងបានរួម ចំណែកក្នុងការពង្រឹងភាពជា​ដៃគូក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា​-​ជប៉ុន ។ នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បាន ស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី KAMEI Haruko ដែលត្រូវបានតែងតាំងជាប្រធានតំណាងទីភ្នាក់ងារសហ​ប្រតិ​ប​តិ្ត​ការអន្តរជាតិជប៉ុនថ្មីប្រចាំនៅកម្ពុជា ។​

លោក SUGANO Yuichi បាន​ថ្លែងអំណរគុណ​ដល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ពី​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ រាជរដ្ឋាភិបាល​ក្នុងការ​សម្រេចបាន​វ​ឌ្ឍ​ភាព ក្នុង​កិច្ច​អភិវឌ្ឍ​សង្គម -​សេដ្ឋកិច្ច ។​

លោក SUGANO Yuichi បាន​បន្ថែមទៀតថា រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍន៍​វិស័យ​សុខាភិបាល តាមរយៈ​ការផ្តល់ សម្ភារៈ​បរិក្ខារ​ពេទ្យ និង​ហិរញ្ញប្បទាន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​តួ​វិ​៥-១៩ នៅ​កម្ពុជា ។

​ជាក់ស្តែង នា​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋាភិបាល​ជប៉ុន និង​រាជរដ្ឋាភិបាល​កម្ពុជា​បាន សម្បទាន ចំនួន ២៥.០០០ លាន​យ័ន (​ប្រមាណ ២៣៤ ទ្រ​បន្ទាន់​ក្នុងការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ។ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​២៥០០០​លាន​យេន (​ប្រមាណ​២៣៤ ,៦ លាន​ដុល្លារ​អាមេរិក ) សម្រាប់​អនុវត្ត​កម្មវិធី​គាំទ្រ​បន្ទាន់​ក្នុងការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

​ទន្ទឹមនឹងនេះ លោកស្រី KAMEI Haruko បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​គ្រប់គ្រង​បាន​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​រក្សាបាន​នូវ​ស្ថិរភាព​សេដ្ឋកិច្ច ដោយបាន​ដាក់ចេញ​នូវ​គោលនយោបាយ និង វិធានការណ៍​ដ៏​ម៉ត់ចត់ ។​

​ជាការ​ឆ្លើយតប​ឯកឧត្តម​រដ្ឋមន្ត្រី ហៀ​ង យ៉ាណា​រ៉ា បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន ជប៉ុន​ដែល​បាន​បន្ត​ផ្តល់​ហិរញ្ញប្បទាន​ដ៏​ថ្លៃថ្លា​សម្រាប់​គាំទ្រ​កម្ពុជា​ស្ទើរ​គ្រប់​វិស័យ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ ការរួមចំណែក​យ៉ាងសកម្ម​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុងការ​គាំទ្រ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការផ្តល់​សម្ភារៈ បរិក្ខារ​ពេទ្យ និង ហិរញ្ញប្បទាន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង ជំងឺ​កូ​វីដ​-១៩ ។​

​គួរបញ្ជាក់​ផងដែរ​ថា ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១៥ រដ្ឋាភិបាល​ជប៉ុន​បាន​បើក​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា ប្រមាណ ៣.២២៨ លាន​ដុល្លារ​អាមេរិក ស្មើនឹង ១៣, ៣% នៃ​ហិរញ្ញប្បទាន​របស់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ។ សម្រាប់​ឆ្នាំ​២០២០ រដ្ឋាភិបាល​ជប៉ុន​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ ៣៣៧ លាន​ដុល្លារ​អាមេរិក ដើម្បី​បន្ត​អនុវត្ត​គម្រោង​អាទិភាព​ជាច្រើន ក្នុងន័យ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​សម្រេចបាន​វឌ្ឍនភាព ក្នុង​កិច្ចអភិវឌ្ឍន៍ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×