Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រៀម​រៀបចំ​ពិធី​សម្ភោ​ធ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចំនួន ៣៨​ខ្សែ​ នៅ​ក្រុង​សៀមរាប​នៅថ្ងៃទី​៣០ ខែវិច្ឆិកា ក្រោម​អធិបតីភាពស​ម្ដេចតេជោ ហ៊ុន សែន​

spot_img

​ភ្នំពេញ ​៖ ឯកឧត្ដម សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​ការត្រៀម​រៀបចំពិធី​បើកការដ្ឋាន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង សៀមរាប ខេត្តសៀមរាប​ដែល​នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនា​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​បច្ចេកទេស ពាក់ព័ន្ធ​នៅ ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការងារ​ត្រៀម​រៀបចំ​ពិធីបើកការដ្ឋាន​របស់​អនុគណៈកម្មការ និង​គណៈកម្មការ​ទទួល​បន្ទុក​នីមួយៗ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការរៀបចំ​ពិធី​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួល​បានការ​សាទរ​ពី​គ្រប់ភាគី​ចូលរួម​ទាំងអស់​។

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បាន​ស្នើឱ្យ​ថ្នាក់ដឹកនាំ​ទទួលបន្ទុក​គណៈកម្មកា​រ និង​អនុគណៈកម្មការ​ទាំងអស់ ក៏ដូចជា​មន្ត្រី​បច្ចេកទេស​យកចិត្តទុកដាក់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន ដោយ​សហការ​ឱ្យបាន​ស្អិតរ​មួ​ត​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បីឱ្យ​ការរៀបចំ​ពិធីបើកការដ្ឋាន​ទទួលបាន​លទ្ធ ផល​ល្អ​តាម​ការគ្រោងទុក​។

​សូមបញ្ជាក់ថា​៖ គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប នឹង​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនា​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×