Tuesday, May 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រត់​ចម្ងាយ​ផ្លូវ​ជិត​៣​ពាន់​គីឡូម៉ែត្រ​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​ទទួលបាន​ទឹកប្រាក់​ជាង ៤០​ម៉ឺន​ដុល្លារ​សម្រាប់ លើកស្ទួយ​ពី​សុខភាព​កុមារ​កម្ពុជា

​សៀមរាប​៖ រួមគ្នា​លើកស្ទួយ​ពី​សុខភាព​កុមារ​កម្ពុជា ក្នុង​កម្មវិធី ( រត់​ដើម្បី​សប្បុរសធម៌ជាមួយ​សាយ ) ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​កំពុង​រង​ផលប៉ះពាល់​ដោយ​ជំងឺ កូ​វីដ​-១៩ ។

​រួមគ្នា​លើកស្ទួយ​ពី​សុខភាព​កុមារ​កម្ពុជា ទឹកប្រាក់​ចំនួន ៤០​ម៉ឺន​៥​ពាន់​៥៧៩​ដុល្លា​សហរដ្ឋអាមេរិក ដែល​ផ្តើមចេញពី​ការចូលរួម​ក្នុង​កម្មវិធី ( រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ ) ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ និង អង្ក​ការ​-​ស្ថាប័ន​នានា ដែល​កំពុង​រង​ផលប៉ះពាល់​ដោយ​ជម្ងឺ​កូ​វីដ​-១៩ ដែល​រៀបចំឡើង​ដោយ លោក អូន បឋម ដែល​បងប្អូន​គ្រួសារ​ខ្មែរ​យើង​ស្គាល់​ឈ្មោះថា (​សាយ​) ជា​តារាចម្រៀង​ដ៏​មានឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា មកជា​មួយ​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា បានធ្វើ​ដំណើរ​រត់​ជុំវិញ​ព្រះរាជណាចក្រ​កម្ពុជា ដោយ​ឆ្លងកាត់​រាជធានី ខេត្ត​ជាច្រើន ហើយ​បាន​មកដល់​ក្រុង​សៀមរាប ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ​២០២០ ក្រោម​វត្តមាន​ទទួល​ស្វាគមន៍​របស់លោក ពៅ ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ អាជ្ញាធរ​ក្រុង ស្រុក និង សភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ក្រុង ស្រុក ដើម្បី​ចូលរួម​លើកទឹកចិត្ត​ចំពោះ​លោក​”​សាយ​” និង​សហការី ដើម្បី​សុខភាព ក៏ដូចជា​ការចូលរួម​ជាមួយ​កម្មវិធី «​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» ដើម្បី​ប្រមូល​ថវិកា ក្នុងការ​ទ្រទ្រង់​នូវ​សកម្មភាព​នៃ​ការព្យាបាល​កុមារ​កម្ពុជា ដោយ​ឥត​គិត​ថ្ងៃ របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ។

​ក្នុង​សកម្មភាព​នៃ​ការ​«​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​»​នេះ មកដល់​ទឹកដី​ខេត្តសៀមរាប នៅ​ល្ងាច​ថ្ងៃទី​២១ វិច្ឆិកា​ដល់​ស្រុក​ក្រឡាញ់ ហើយ​នៅ​ល្ងាច​ថ្ងៃទី ២២​វិច្ឆិកា បាន​មកដល់​ស្រុក​ពួក និង នៅ​ព្រឹក​ថ្ងៃទី​២៣ បាន​បន្ត​មកដល់ ក្រុង​សៀមរាប ដោយមាន​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស បានទទួល​ស្វាគមន៍​នៅតាម​ដងផ្លូវ រហូតមកដល់​ព្រះរាជដំណាក់​សៀមរាប បាន​ចូលធ្វើ​ការបូជា​ផ្កា​ភ្ញី ទៀន ធូ​ក ថ្វាយ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ដើម្បី​បួងសួង​សុំ​នូវ​សេចក្តីសុខ​ជូន ដល់​ប្រជាពលរដ្ឋ​កម្ពុជា សំខាន់​កុមារ​កម្ពុជា ដែលជា​ធនធានមនុស្ស​ក្នុងការ​បន្តវេន ក្នុង​កិច្ច​អភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​បាន ឆ្លង​រួច​ផុតពី​ជំងឺ ទាំងពួង សំខាន់​ជំងឺ កូ​វិដ​១៩ ។

​លោក អ៊ួ​ន បឋម ហៅ​សាយ ដែលជា​អ្នក​ផ្តួចផ្តើម​យុទ្ធនាការ​នេះ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​វិច្ចិកា ឆ្នាំ​២០២០ ខណៈដែល​លោក​រត់​មកដល់​ខេត្តសៀមរាប លោក​បាន​ឲ្យ​ដឹងថា ក្នុង​យុទ្ធនាការ​នេះ​លោក​នឹង​រត់​ក្នុង​រយៈពេល ៩៩​ថ្ងៃ ចេញពី​រាជធានី​ភ្នំពេញ ទៅ ២១​ខេត្ត​-​ក្រុង ក្នុងប្រទេស​កម្ពុជា ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៦ ខែតុលា ដែលជា​ថ្ងៃកំណើត​ផ្ទាល់​របស់លោក ដោយ​ក្នុង​មួយថ្ងៃ​តម្រូវ​ឲ្យ​រត់​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​។ លោក​សាយ បន្តថា រាល់​មូលនិធិ​ទាំងអស់​ដែល​ទទួលបាន​ពី​សប្បុរសជន​ដែល​គាំទ្រ​សកម្មភាព​នេះ នឹងត្រូវ​ឧបត្ថម្ភ​ដោយផ្ទាល់​ជូនទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ហើយ​យុទ្ធនាការ​នេះ គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នៅ​រាជធានី​ភ្នំពេញ ដោយ​រំពឹងថា នឹង​រក​ថវិកា​បាន​មួយ​លាន​ដុល្លារ​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​មួយ​នេះ​។ រយៈពេល ៤៩​ថ្ងៃ នៃ​យុទ្ធនាការ ”​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​” គិត​ចាប់ពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០ រហូតមកដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះ​មាន​រយៈពេល​៤៩​ថ្ងៃ នៃ​យុទ្ធនាការ “​រត់​ដើម្បី​មនុស្សធម៌​ជាមួយ​សាយ ឬ Run with Sai” ដើម្បី​រក​មូលនិធិ​ពី​សប្បុរសជន សម្រាប់​ទ្រទ្រង់​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​បច្ចុប្បន្ននេះ​ពេទ្យ​សប្បុរស​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ ដោយសារ​វិបត្តិ​ជំងឺ កូ​វីដ​១៩ ។ តាម​គម្រោង​ដែល​រៀបចំឡើង​ដោយ​តារាចម្រៀង​សាយ យុទ្ធនាការ​នេះ នឹង ប្រើពេល​៩៩​ថ្ងៃ ដើម្បី​រត់​នៅលើ​ចម្ងាយ​ផ្លូវ​ជិត​៣​ពាន់​គីឡូម៉ែត្រ បាន​ឆ្លងកាត់​២១ រាជធានី​-​ខេត្ត ។

​មានប្រសាសន៍​នោះដែរ​លោក ពៅ ពិសិដ្ឋ ក៏បាន​ធ្វើការ​ថ្លែងអំណរគុណ​ចំពោះ​ការលះបង់​របស់លោក អូន បឋម ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង ដើម្បី​ជាការ​ក្រើនរំលឹក​សតិ​ស្មារតី របស់​ជនរួមជាតិ​ខ្មែ​រ​យើង ឲ្យ​មាន​ស្មារតី​ចេះ​ជួយ​គ្នា រួម​សាមគ្គី​គ្នា ក្នុងការ​ទ្រទ្រង់​ដល់​ធនធានមនុស្ស សំខាន់​ចំពោះ​សុខភាព​កុមារ ដែលជា​ទំពាំង​ស្មង​ប្ញ​ស្សី​នៃ​អនាគត​ប្រទេសជាតិ​។ លោក​បាន​បន្ដថា សកម្មភាព​របស់លោក​នឹង​អាច​ក្លាយជា​គំរូ​សម្រាប់​យុវជន​កម្ពុជា​ដទៃទៀត ក្នុងការ​រួមចំណែក​ត​ប​ស្នង​ចំពោះ​ប្រទេសជាតិ ទៅតាម​លទ្ធភាព​រៀងៗ​ខ្លួន​។ ព្រោះ​ប្រជាពលរដ្ឋ​ម្នាក់ៗ​នៅក្នុង​សង្គមជាតិ គួរ​ចូលរួម​ចែករំលែក​ដោះស្រាយ​បញ្ហា​មិន​ថា​តូច​ឬ​ធំ រក្សា​ឲ្យ​បាន​នូវ​ការរួបរួម​គ្នា ដើម្បី​ភាព​រីកចម្រើន​ទាំងអស់គ្នា ដែល​កុមារ​នៅ​កម្ពុជា​អាច​ទទួលបាន ឱកាស​ដូចៗ​គ្នា ក្នុងការ​លូតលាស់​ប្រកបដោយ​សុខភាព​បរិបូណ៌ និង​ក្លាយជា​ធនធានមនុស្ស​ដ៏​ល្អ​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ ។ លោក​បាន​បញ្ជាក់ថា ការផ្ដល់​មូលនិធិ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ទោះ​តិចក្ដី​ឬ​ច្រើនក្ដី គឺ​ពិតជា​ទង្វើ​សប្បុរសធម៌ បង្កប់​ទៅដោយ​អត្ថន័យ​និង​ក្ដីមេត្តា​ដ៏​សម្បើម​សម្រាប់​ជីវិត​កុមារ​នៅ​កម្ពុជា​យើង​៕​ ដោយ៖បញ្ញាស័ក្តិ

×