តាកែវ៖ ជនសង្ស័យ២រូប ដែលមានវ័យអាយុក្រោម១៨ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសំរោង ចាប់បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយចោទពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា និងបង្កគ្រោះថ្នាក់ គប់កញ្ចក់ឡាន កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ។
តាមរបាយការណ៍របស់នគរបាលស្រុកសំរោង បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានថា មានករណីក្មេងស្ទាវ គប់កញ្ចក់ឡាន នៅចំណុចលើផ្លូវជាតិលេខ ២ ចន្លោះគីឡូម៉ែត្រ ៦៣-៦៤ ស្ថិតនៅភូមិឈូកសខាងត្បូង ឃុំ សិង្ហ ស្រុកសំរោង ខេត្តតាកែវ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដាក់បញ្ជាយ៉ាងម៉ឹងម៉ាត់ដល់កម្លាំងនគរបាលធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ៖ ១. ឈ្មោះ ប្រុង គឹមសួ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដទីលំនៅ នៅភូមិសង្ហា ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ២.ឈ្មោះ ណាន់ ផា ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិព្រៃឈើទាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី ៕ ដោយ៖ តាកែវ