Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ទទួល​បណ្តឹង​ជាង​១០០​បណ្តឹង នៅក្នុង​ដំណាក់កាល​ការដាក់​ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០

spot_img

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង ក្នុងដំណាក់កាល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង ក្នុងដំណាក់់កាល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ នៅ​ថ្នាក់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ (​កបឃ​.​ស​) និង​នៅ​ថ្នាក់ គ​.​ជ​.​ប មាន​បណ្តឹង​សរុប​ចំនួន ១២៨ បណ្តឹង​។ ក្នុងចំណោម​១២៨​បណ្តឹង មាន​១​បណ្តឹង មាន​ប្តឹង​បន្តទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​។​

​ជារួម​ពាក្យបណ្តឹង​ទាំងអស់​ត្រូវបាន​ដោះស្រាយ​ដូចខាងក្រោម ៖ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បើកសវនាការ ហើយ​ជា​លទ្ធផល​បាន​លើកចោល​ពាក្យបណ្តឹង​។ សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ គឺជា​សេចក្តីសម្រេច​ស្ថាពរ បិទផ្លូវ​តវ៉ា​។​

​សូម​ជម្រាបជូន​ថា បណ្តឹង​ទាំង ១២៨ មាន​បណ្តឹង​នៅ​ថ្នាក់ កបឃ​.​ស សរុប​ចំនួន ៥៦ បណ្តឹង ជា​បណ្តឹង​សុំឱ្យ​ផ្តន្ទាទោស​។ បណ្តឹង​ទាំងនោះ មកពី​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ មាន​ចំនួន ៤៧ បណ្តឹង គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន ៥ បណ្តឹង និង​ក្រុម​ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន ៤ បណ្តឹង​។​

​លទ្ធផល​នៃ​ការដោះស្រាយ​បណ្តឹង នៅ​ថ្នាក់ឃុំ សង្កាត់ មាន​ដូចខាងក្រោម ៖ ផ្សះផ្សា សះជា (​ភាគី​នៃ​បណ្តឹង​យល់ព្រម​ស្រុះស្រួល​គ្នា​) ចំនួន​២២ បណ្តឹង , ផ្សះផ្សា​មិន​សះជា (​ភាគី​នៃ​បណ្តឹង​មិន​ព្រម​ស្រុះស្រួល​គ្នា​) ចំនួន​១០ បណ្តឹង , ដើមបណ្តឹង​សុំ​ដក​ពាក្យបណ្តឹង​វិញ ចំនួន​៤ បណ្តឹង , ធ្វើលិខិត​ជូនដំណឹង​បដិសេធ​ពាក្យបណ្តឹង ចំនួន​១៩ បណ្តឹង , លើក​ពាក្យបណ្តឹង​ចោល​ដោយសារ​ដើមបណ្តឹង​មិន​ចូលរួម ចំនួន​១ បណ្តឹង​។​

​នៅ​ថ្នាក់ គ​.​ជ​.​ប មាន​បណ្តឹង​សរុប​ចំនួន ៧៥ បណ្តឹង ក្នុងចំណោម​បណ្តឹង​ទាំង ៧៥ នេះ មាន ៣ បណ្តឹង ជា​បណ្តឹង​ប្តឹង​បន្ត​មកពី កបឃ​.​ស ជា​បណ្តឹង​សុំឱ្យ​មានការ​ផ្តន្ទាទោស​។​

​លទ្ធផល​នៃ​ការដោះស្រាយ​បណ្តឹង​នៅ​ថ្នាក់ គ​.​ជ​.​ប មាន​ដូចខាងក្រោម ៖ ធ្វើលិខិត​ជូនដំណឹង​បដិសេធ​ពាក្យបណ្តឹង ចំនួន​៦៨ បណ្តឹង , ធ្វើលិខិត​ជូនដំណឹង​ទៅ​ដើមបណ្តឹង និង​លិខិត​ក្រើនរំលឹក ចំនួន​៥ បណ្តឹង , ចារ​បដិសេធ ចំនួន​១ បណ្តឹង , សេចក្តីសម្រេច​បដិសេធ​ពាក្យបណ្តឹង ចំនួន​១ បណ្តឹង ។​

ពាក្យបណ្តឹង​ភាគច្រើន​ពាក់ព័ន្ធ​ទៅនឹង ៖ ការចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការចុះឈ្មោះ​បោះឆ្នោត​ខុស​នីតិវិធី , ការចេញលិខិត​បញ្ជាក់​ទីលំនៅ​របស់​អាជ្ញាធរ​ជូន​ប្រជាពលរដ្ឋ​ខុស​នីតិវិធី , ការចោទប្រកាន់​មន្ត្រី​បោះឆ្នោត និង កបឃ​.​ស ពាក់ព័ន្ធ​នឹង​ការហាមឃាត់​ក្នុងការ​ថតរូប​បុគ្គល និង​ទិន្នន័យ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×