Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​ពហុភាគី​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន​លើក​ទី​២១​ប្រធានបទ​“​ភាព​ស្អិតរ​មួ​ត​និង​ការ ឆ្លើយតប​ចំពោះមុខ​ការប្រែប្រួល​បញ្ហា​សន្តិសុខ​តំបន់​ស្របតាម​គន្លងបែបបទ​ថ្មី ក្រោយការ​រា​តត្បា​ត នៃជំងឺ​កូ​វីដ​-១៩”

​ភ្នំពេញ​ ៖​ កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​២៤​ ខែវិច្ឆិកា ​ឆ្នាំ​២០២០​ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក ​នៃ​កងយោធពល​ខេមរភូមិន្ទ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក រួមជាមួយ​នឹង​មេបញ្ជាការ​កងទ័ពជើងគោក នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​៩​ផ្សេងទៀត​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពហុភាគី​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន​លើក​ទី​២១​តាមរយៈ​ប្រព័ន្ធ​វីដេអូ ។​

​កិច្ចប្រជុំ​កំពូល​នេះ​រៀបចំឡើង​ក្រោម​ការសម្របសម្រួល​រប​ស់​កងទ័ពជើងគោក​ប្រ៊ុយណេ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​និង​ក្រោម​ប្រធាន​បទ​“​ភាព​ស្អិតរ​មួ​ត​និង​ការឆ្លើយតប​របស់​កង​ទ័ពជើងគោក​នៃ​បណ្តា​ប្រទេស​អាស៊ាន​នៅ​ចំពោះមុខ​ការប្រែប្រួល​បញ្ហា​សន្តិសុខ​តំបន់​ស្របតាម​គន្លង​បែបបទ​ថ្មី​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩”​។​

​ថ្លែង​នៅក្នុង​អំឡុងពេល​កិច្ចប្រជុំ​នេះ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​គូសបញ្ជាក់​អំពី​ភាពជោគជ័យ​របស់​កម្ពុ​ជា​នៅក្នុង​ការគ្រប់គ្រង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ស្រប​ពេលដែល​ថ្មីៗ​នេះ ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​រប​ស់​ប្រទេស​សេ​ណេ​ហ្គា​ល់ បាន​ចាត់​ចំណាត់ថ្នាក់​កម្ពុជា​ជា​ប្រទេស​លេខ ៣ ក្នុងចំណោម​១៦៦​ប្រទេស​ក្នុង​ពិភពលោក និង​ជា​ប្រទេស​លេខ ១ នៅក្នុង​ទ្វីបអាស៊ី ចំពោះ​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​និង​ផលប៉ះពាល់​និង​បាន​សង្កត់ធ្ងន់ថា ភាពជោគជ័យ​នេះ មិនមែន​ជាការ​ចៃដន្យ​នោះទេ​។

​ឯកឧត្តម​បន្តថា​ជាក់ស្តែង​ណាស់​គឺជា​ជោគជ័យ​ដែល​កើតឡើង​ដោយ​សមត្ថភាព​នៃ​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ស្ថានភាព​នៃ​វិបត្តិ​នេះ តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​ឆ្លើយតប​ជាច្រើន​ប្រកបដោយ​ភាពម៉ឺងម៉ាត់​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ មេបញ្ជាការ​កងទ័ពជើងគោក នៃ​បណ្តា​ប្រទេស​អាស៊ាន បានកត់សម្គាល់​អំពី​បញ្ហា​ប្រឈម​រួម​របស់​កងទ័ព​នៅ​ចំពោះមុខ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​សាកល​កូ​វីដ​-១៩​ដែល​ធ្វើឱ្យ​កងទ័ព​នៃ​ប្រទេស​នីមួយៗ​ត្រូវ​រ៉ាប់រង​ទទួលខុសត្រូវ​លើ​ការងារ​ច្រើន​ក្នុងពេល​តែមួយ​។​ក្នុងនោះ​ក្រៅពី​ការខិតខំ​បំពេញភារកិច្ច​ស្នូល​ជាប្រចាំ​ដោយ​ត្រូវធ្វើ​យ៉ាងណា​រក្សា​ឱ្យ​ការបំពេញ​ការងារ​ប្រព្រឹត្តទៅ​ជាធម្មតា​ទាំង​ការងារ​ប្រតិបត្តិការ​,​ការងារ​ហ្វឹកហ្វឺន និង​កិច្ចសហការ​ផ្សេងៗ ស្របតាម​គន្លង​បែបបទ​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩​កងទ័ព​ក៏​ត្រូវមាន​ភារកិច្ច​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​ជំងឺ​នេះ ដើម្បី​ការពារ​សុខភាព និង​អាយុជីវិត​ប្រជាជន​។​

​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​នេះ គឺជា​ការជួបប្រជុំ​លើក​ទី​២ តាមរយៈ​ប្រព័ន្ធ​វីដេអូ​រវាង​មេបញ្ជាការ​កងទ័ពជើងគោក នៃ​បណ្តា​ប្រទេស​អាស៊ាន បន្ទាប់ពី​ជំនួប​ពិសេស​កាលពី​ខែកញ្ញា ឆ្នាំ​២០២០ កន្លងទៅ​៕ ដោយ​៖ CEN​

×