តាកែវ៖បិទបញ្ចប់ការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកក្របខ័ណ្ឌមហាជនទូទាំងខេត្តតាកែវ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គណៈកម្មាការរៀបចំការប្រកួតមន្ទីរអប់រំយុវជន និងកីឡា រកឃើញម្ចាស់ជ័យលាភីហើយ ក្នុងនោះម្ចាស់ជ័យលាភីជាជើងឯកចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមបាល់ទាត់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមបាល់ទាត់ស.ស.យ.ក ស្រុកបាទី ចំណាត់ថ្នាក់លេខ ៣ ក្រុមបាល់ទាត់សាលាខេត្តតាកែវ ។
សូមបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្របិទវគ្គយកលេខ១ និងលេខ២ កាលថ្ងៃម្សិលមិញនេះ គឺក្រុមបាល់ទាត់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ជួបជាមួយក្រុមបាល់ទាត់ស.ស.យ.ក ស្រុកបាទី ដោយធ្វើការប្រកួតអស់រយៈពេល ៩០នាទីចំនួន ២តង់ ក្រុមទាំងពី មានការស្វាហាត់ក្នុងប្រកួត ដោយលក្ខណៈបច្ចេកទេសនៃការលេងរៀងៗខ្លួន ហើយក៏មិនទាន់មានក្រុមណារកគ្រាប់បាល់នោះឡើយ ចប់តង់ទី២ អាជ្ញាកណ្តាលសម្រេចបញ្ចប់ដោយបាល់ ប៉េណង់ទី ៥គ្រប់ម្នាក់ ក្នុងក្រុមបាល់ទាត់ស.ស.យ.ក ស្រុកបាទីបានស៊ុតប៉េណង់ទីចូលបាន ៣គ្រប់ ចំណែកក្រុមបាល់ទាត់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ស៊ុតប៉េណង់ទីចូលបាន ៤គ្រប់ ជាលទ្ធផលកាត់បញ្ចប់សេចក្តី ក្រុមបាល់ទាត់ស្នងការដ្ឋាននគរបាលខេត្តតាកែវ យកឈ្នះលើក្រុមបាល់ទាត់ស.ស.យ.ក ស្រុកបាទី ដោយបាល់ប៉េណង់ទី ៤ទល់និង៣ ។
លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងនគរបាលខេត្តតាកែវ ដែលជាអ្នកផ្តួចផ្តើមបំផុលបំផុសចលនាកីឡា បង្កើតបានជាក្រុមបាល់ទាត់ស្នងការដ្ឋានគរបាលខេត្តនេះ ឈានមករកភាពជោគជ័យ និងនាំកិត្តិយសមកឲ្យអង្គភាព តាមប្រសាសន៍ណែនាំរបស់លោកស្នងការ កឺប្រឹងប្រែងរៀបចំក្រុមកីឡាករឲកាន់តែល្អជាងនេះថែមទៀត ទៅលើការលេងទៅតាមលក្ខណៈបច្ចេកទេសនៃការលេងកីឡា ជាពសេស គឺមានគោលបំណងសំខាន់ចង់ឲ្យក្មេងៗជំនាន់ក្រោយដែលជាយុវជនទំពាំងស្នងឫស្សីនៅក្នុងខេត្ត ឲ្យងាកមកលេងកីឡាឲ្យបានច្រើន ជៀសវាងក្មេងៗយុវជនទាំងអស់នោះយកពេលទំនេរទៅប្រព្រឹត្តអំពើឧបាយមុខពាលាអាវ៉ាសែ និងជៀសឆ្ងាយពីគ្រឿងញៀន ។
លោកស្នងការរងបន្តថា សកម្មភាពការប្រកួតកីឡានេះយើងសង្កេតឃើញថា ក្មេងៗយុវជន មិនថាក្មេងឬចាស់ឡើយ គឺមានការចូលរួមគាំទ្រ ទស្សនាយ៉ាងច្រើនមែនទែន ហើយលោករំពឹងទុកថានិងបន្តជំរុញសកម្មភាពប្រកួតកីឡាបែបនេះឡើងបន្តទៀត ដើម្បីទាញយុវជនទាំងនោះអោយងាកមករកការលេងកីឡាអោយបានច្រើនឡើងវិញ ។
ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានេះដែរ ប្រធានការិយាល័យអប់រំកាយនិងកីឡា ខេត្តតាកែវ លោក ឡាយ សែម បានយល់ឃើញថា ការបំផុលបំផុសនៅសកម្មភាពការប្រកួតកីឡានៅក្នុង ខេត្តតាកែវ ជាសកម្មភាពដ៏ល្អបំផុត សម្រាប់ក្មេងៗយុវជនជំនាន់ក្រោយ មានឱកាសក្លាយខ្លួនជាកីឡាករឆ្នើម និងបង្កើតបានទៅជាកាលេងកីឡាដើម្បីសុខភាព និងមិត្តភាពល្អ រវាងយុវជន និងយុវជន ជាអ្នកគាំទ្រ នៅក្នុងខេត្ត ក៏ដូចជាតាមបណ្តាស្រុក យកពេលវេលាកីឡានេះ ជៀសឆ្ងាយពីអំពើឧបាយមុខ និងគ្រឿងញៀន ផងដែរ ។
សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡាបាល់ទាត់ក្របខ័ណ្ឌមហាជននេះដែរ គឺគណៈកម្មាការរៀបចំការប្រកួត បានគោរពទៅតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល អំពីការចូលរួមទុបស្កាត់នៅការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ គឺរក្សាគម្លាតរបស់កីឡាករ ថែមទាំងតម្រូវឲ្យមានការវាស់កម្តៅ និងបាញ់អាល់កុលលាងដៃសម្អាតថែមទៀត ដោយមានការចូលរួមគាំទ្រពីអាជ្ញាធរខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការ រួមជាមួយក្រុមគ្រូពេទ្យផងដែរ ៕ដោយ៖ តាកែវ