Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​ឯណា​ទប់​ចិត្តបាន​! ខណៈ​កូនស្រី​តែងតែ​សួរថា ម៉ាក់ៗ​មុខ​អូន​ពេលណា​ស្អាត​ដូច​មុន​វិញ​? ម្តាយ​ក៏​ឆ្លើយតប​ថា​… អាន​ហើយ​ខ្លោចចិត្ត​ណាស់​!

spot_img

​ដូចដែល​ប្រិយមិត្ត​បាន​ជ្រាប​រួចហើយ ចំពោះ​រឿងរ៉ាវ​ដ៏​តក់ស្លុត​បង្ក​រលក​កំហឹង​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​មហាជន​ស្ទើរ​ទូទាំងប្រទេស កាលពី​ប៉ុន្មាន​ខែ​កន្លងទៅនេះ ទាក់ទង​នឹង​ករណី​ស្ត្រី​ចិត្ត​ឆៅ​ម្នា​ក់បាន​យក​កាំបិត​វះ​មុខ​ទៅលើ​ក្មេងស្រី​អាយុ ៥ ឆ្នាំ ម្នាក់ យ៉ាង​សាហាវឃោរឃៅ ដោយសារតែ​ខឹង​នឹង​ក្មេងស្រី​រងគ្រោះ គប់​ដុំថ្ម​បណ្តាល​ឲ្យ​បែកក្បាល​កូនប្រុស​ខ្លួន​ដេរ​អស់​១​ថ្នេរ ស្ថិតនៅក្នុង​បុរី​ពិភពថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្បុ​ញេ្ញ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​តែ​យ៉ាងណា ជាមួយនឹង​ទង្វើ​ដ៏​សាហាវព្រៃផ្សៃ នៅ​ទីបំផុត កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ត្រី​ចិត្តកំណាច​រូបនេះ ដែលមាន​ឈ្មោះ លីវ ប៊ុនធឿន ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល ១២ ឆ្នាំ និង​បង់ប្រាក់​ជំងឺ​ចិត្ត​ចំនួន ២០០​លាន​រៀល​ផងដែរ​។​

​ទន្ទឹមនឹងនេះ​ផងដែរ អ្វីដែល​កាន់តែ​ខ្លោចចិត្ត​បំផុត​នោះ គឺ​នៅពេល​ក្មេងស្រី​រងគ្រោះ​ដែល​បន្សល់ទុក​ស្លាកស្នាម​របួស​ផ្លែ​ធំៗ នៅលើ​ផ្ទៃមុខ​របស់​នាង បាន​សួរ​ទៅកាន់​ម្តាយ​របស់ខ្លួន​ថា ម៉ាក់ៗ​តើ​ពេលណា​មុខ​កូន​នឹង​ជាសះស្បើយ​ដូច​មុន​?​។ ហើយ​គ្រាន់តែ​ឮ​បែបនេះ ម្តាយ​របស់​នាង​ពិតជា​តក់ស្លុត និង​រក​ពាក្យ​អ្វី​ថ្លែង​ពុំ​ចេញ​នោះទេ ដោយបាន​ត្រឹម​សម្រក់​ទឹកភ្នែក និង​ពោល​ពាក្យ​សុំទោស​កូនស្រី​តែប៉ុណ្ណោះ​។​

​ក្នុងនោះ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ម្តាយ​ក្មេងស្រី​រងគ្រោះ​ដែលមាន​ឈ្មោះថា Kimlean Hong បាន​បង្ហោះ​សារ​ដ៏​រំជួលចិត្ត​ថា​៖ «​កូន​សួរ​រាល់ថ្ងៃ​ថា : ម៉ាក់​មុខ​អូន​ពេលណា​ស្អាត​ដូច​មុន​វិញ​? ម៉ាក់​ឆ្លើយ​មិន​រួច​បានត្រឹមតែ​ស្រក់​ទឹកភ្នែក ព្រោះ​ម៉ាក់​ក៏​មិនដឹងថា​ពេលណា​ដែល​ឲ្យ​ម៉ាក់​សុំ​ទោ ស​ដែល​មើល​ថែកូន​មិនបាន​ល្អ គ្មាន​ថ្ងៃ​ណា​ដែល​ម៉ាក់​មិន​យំ​អាណិតកូន​ទេ​»៕ ដោយ​៖ លឹម ហុង​

spot_img
×