ឆ្នាំជូត
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះទោះលោកអ្នកធ្វើអ្វីមួយគួរប្រយ័ត្នប្រយែងបន្តិច ពីព្រោះងាយមានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើងជាងសព្វមួយដង។ ការប្រកបការងារតែងមានក្រុមមនុស្សបង្ករឿងថ្នាំងថ្នាក់ច្រើន ដូច្នេះត្រូវចេះធ្វើគធ្វើថ្លង់ខ្លះទើបជាការប្រពៃ។
ជំនួញ ៖ ជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបអាចចិញ្ចឹមឆ្នាំងបាយរស់។ ការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាប្រទាំងប្រទើសច្រើន ពិសេសឱ្យប្រយ័ត្នក្រុមមនុស្សយាយីដោយប្រការណាមួយ។
ស្នេហា ៖ កំលោះក្រមុំមិនមានការជឿនលឿនទៅមុខទេ គឺមានការថយក្រោយច្រើនជាង៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយគប្បីមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសអ្នកចេញទៅប្រកបការងារនៅឯតាមខេត្តឬតំបន់ឆ្ងាយពីផ្ទះសម្បែង ពីព្រោះថាងាយមានក្រុមមនុស្សបៀតបៀនយាយី ក្នុងក្តីបំណងអាក្រក់ដើម្បីដណ្តើមផលប្រយោជន៍អ្វីមួយផង។
ជំនួញ ៖ មុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយមិនត្រូវមានគំនិតវៀចវេរឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជន លែងហ៊ានមកក្បែរ។
ស្នេហា ៖ កំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទ ប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ ហើយត្រូវមកខ្លោចផ្សាអស់មួយជីវិត៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះ បើលោកអ្នកចង់ធ្វើអ្វីមួយតែងផ្តល់ក្តីសង្ឃឹមនិងឆ្លើយតបដូចសេចក្តីប្រាថ្នា។ ក្រៅពីនេះបើលោកអ្នកមានទំនាក់ទំនងជាមួយអ្នកដទៃ ក៏តែងឆាប់ចុះសម្រុងគ្នានិងទទួលជោគជ័យច្រើនផង។
ជំនួញ ៖ ពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរ ដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ គូគ្រងប្តីប្រពន្ធនិងគូស្នេហាកំលោះក្រមុំមានការស្រស់ស្រាយ ហើយបើលោកអ្នកមានទំនាស់ទាស់ទែងគ្នាជាពេលវេលាល្អបំផុតក្នុងការដោះស្រាយហើយ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏តែងជឿនលឿនទៅមុខ និងហុចជាលទ្ធផលមកវិញគ្រាន់កក់ក្តៅ។
ជំនួញ ៖ ដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែន តែក៏មានភាពសុខដុមប្រពៃណាស់ផង។ ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សអាណិតស្រឡាញ់និងស្វាគមន៍ជានិច្ច។
ស្នេហា ៖ កំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះ ឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះឃើញថាការប្រកបការងារមិនសូវមានការជឿនលឿនទៅមុខទេ ពិសេសងាយកើតរឿងរ៉ាវចម្រូងចម្រាសទៀតផង។
ជំនួញ ៖ ក្នុងថ្ងៃនេះមានការជឿនលឿនទៅមុខគ្រាន់បើ ហើយបើចង់ទិញកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរ ក៏តែងសមដូចប្រកបជានិច្ច។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ កំលោះក្រមុំបើលោកអ្នកចង់ចូលស្តីដណ្តឹង ឬរៀបអាពាហ៍ពិពាហ៍ជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។
ការងារ ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ហេតុនេះឱ្យប្រយ័ត្នការទទួលរងឈឺខ្លួនប្រាណ ឬការបាត់បង់ប្រាក់កាសដោយប្រការណាមួយ។
ជំនួញ ៖ សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីប្រែប្រួលមកមិនល្អ ម្ល៉ោះហើយបើមានការណាត់ជួបនរណាម្នាក់ លោកអ្នកគប្បីទៅឱ្យទាន់ពេលវេលាពីព្រោះថាអាចបាត់បង់ទាំងផលប្រយោជន៍ឬអតិថិជនផង។ ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាណាមួយមកទុកឱ្យ។
ស្នេហា ៖ កំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ៖ នៅថ្ងៃនេះបើលោកអ្នកឃើញស្ថានការណ៍ណាមិនល្អ នៅចំពោះមុខមិនគប្បីនៅក្បែរឡើយ ត្រូវចៀសវាងឱ្យឆ្ងាយទើបមិនមានបញ្ហាអាក្រក់ណាមួយចោទឡើង។
ជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និងពិសេសមានការប្រទាំងប្រទើស ជាមួយអ្នកមានមុខរបរដូចគ្នាគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបមិនរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្ថិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
ស្នេហា ៖ កំលោះក្រមុំមានការនឿយណាយ និងបង្កជម្លោះជាមួយគ្នាច្រើន៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារ គឺតែងហុចផលមកវិញផង។
ជំនួញ ៖ មានការរីកលូតលាស់ទៅមុខគួរសម ហើយបើលោកអ្នកចង់បើករបរអ្វីមួយថ្មី ក៏មានការលូតលាស់ទៅមុខសន្សឹមៗជានិច្ច។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារ ជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំវក
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារងាយខុសញឹកញាប់ និងពិសេសកិច្ចការងារតែងយឺតយូរថែមទៀតគប្បីប្រយ័ត្នប្រយែង។ ក្រៅពីនេះការបំពេញការងារឱ្យប្រយ័ត្នបញ្ហាឯកសារបន្តិច ពីព្រោះងាយបាត់បង់និងបង្កបញ្ហាមកឱ្យណាស់។
ជំនួញ ៖ ក្នុងថ្ងៃនេះទោះជួញទីជិតឆ្ងាយការរកផលកម្រៃ មានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយ ។
ស្នេហា ៖ កំលោះក្រមុំមានដំណើរថយក្រោយហើយងាយមានជម្លោះវិវាទ ដូចនេះគួរកាត់បន្ថយភាពប្រចែប្រច័ណ្ឌនិងភាពចង់ចាញ់ឈ្នះគ្នាចេញពីខ្លួនទើបគ្មានរឿងដំបៅទ្រូងនាគ្រាខាងមុខ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖ ដំណើរជីវិតរបស់លោកអ្នកក្នុងថ្ងៃនេះ មានបញ្ហាមិនល្អខ្លះៗចូលយាយីផងដូចនេះ រាល់ការប្រកបកិច្ចការងារអ្វីតោងតែប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។
ជំនួញ ៖ មានការទិញចូលលក់ចេញគ្រាន់បើ តែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំង ទើបទទួលជោគជ័យជំនួញធំៗទៅរួច។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីបើមានការផ្សំផ្គុំគ្រួសារ ឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំច
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកចាប់ផ្តើមនឿយហត់ និងជួបស្ថានភាពលំបាកចាប់តាំងតែដើមខែមកហើយនាពេលនេះកំពុងជួបស្ថានភាពលំបាកផងដែរ។
ជំនួញ ៖ នៅថ្ងៃនេះដែរមានការទិញចូលលក់ចេញគ្រាន់កម្រើកខ្លះៗវិញ ហើយផលកម្រៃមានចូលគ្រាន់កក់ក្តៅផ្លូវចិត្តមួយចំនួនដែរ។
ស្នេហា ៖ កំលោះក្រមុំមានដំណើរថយក្រោយហើយប្រឆាំងគ្នាច្រើនចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សារផ្លូវចិត្ត៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះប់ចង់ចរចាឬទំនាក់ទំនងអ្វីមួយ តែងសម្រេចជោគជ័យដូចគាប់បំណង។
ជំនួញ ៖ លោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃ ឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់ជាពុំខាន។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕