SMCP បានដកស្រង់សម្តីរបស់ក្រុមអ្នកជំនាញហុងស៊ុយឲ្យដឹងថា នៅឆ្នាំនេះលោកត្រាំ ត្រូវឆ្លងកាត់ពេលវេលា ១២ខែ ពោរពេញដោយ “ព្យុះភ្លៀង” ហើយបណ្តាលឲ្យមនុស្សក្រោម អំណាចលោក ត្រូវចាកចេញពីមុខតំណែងក្នុងរដ្ឋាភិបាល។
កើតនៅឆ្នាំ ១៩៤៦ ដូចជាអតីតប្រធានាធិបតអាមេរិក George W. Bush និង Bill Clinton, បើតាមក្បួនហុងស៊ុយចិន ប្រធានាធិបតី ត្រាំ កើតឆ្នាំចរ។
ឆ្នាំចរទើបមកដល់នេះធ្វើឲ្យលោកមានឧបសគ្គច្រើន អ្នកតារាសាស្ត្រ និងហុងស៊ុយចិនវីវង់ វាយតម្លៃថា លោកត្រាំ គឺជាមនុស្សអាចតំណាងឲ្យឆ្នាំចរ ៖ ចរិតឆាប់ខឹង និយាយច្រើន និងពុំសូវស្និទ្ធស្នាលជាមួយអ្នកដទៃ។ លក្ខណៈបែបនេះឯងបណ្តាលឲ្យលោកត្រាំ ពើបប្រទះនៅឆ្នាំនេះ។
តាមលោក Wong ដែលជាអ្នកដឹកនាំក្រុមហ៊ុន ហុងស៊ុយ Sky Fortune របស់ហុងកុង ឆ្នាំចរ ២០១៨នេះ រងការជ្រៀតជ្រែងដោយកត្តាដី និងភ្លើង។ ការគួបផ្សំនេះនាំមកនូវទំនាស់ជាច្រើន ឧបសគ្គខ្លាំងជាងមុន សម្រាប់ប្រធានាធិបតីក្នុងឆ្នាំទី ២ នៃអណ្តត្តិទី១ របស់ខ្លួន ។ លោកពោលថា ៖ “អនាគតខាងមុខលោកដូ ណាល់ត្រាំ នៅតែជាចំណុចស្នូលសម្រាប់ជម្លោះវិវាទខាងក្នុងសេតវិមាន និងបណ្តាប្រទេសលើពិភពលោក”។
លោក Wong ថ្លែង ៖ “សហការីលោកត្រាំជាច្រើននាក់នឹងបោះបង់ការងារ។ ការិយាល័យរបស់គាត់ខ្វះភាពស្រុះស្រួល…. ប៉ុន្តែខ្ញុំគិតថា លោកប្រធានាធិបតីត្រាំ នឹងបន្តរក្សាមុខតំណែងរបស់ខ្លួនយ៉ាងតិច ២-៣ឆ្នាំទៀត”។
បើតាមអ្នកតារាសាស្ត្រ Clarice Chan បានបង្ហើបប្រាប់ថា បុគ្គលិកលក្ខណៈ “ពុំប្រក្រតី” របស់លោកត្រាំ នៅបណ្តាលមកពីជោគជតារាសីរបស់ខ្លួនលោកផ្ទាល់។ អ្នកស្រី Chan ពោលថា “ពិតនិត្យជារួមមនុស្សឆ្នាំចរ មានមហិច្ឆិតាខ្លាំងណាស់ ហើយគោលដៅរបស់គេក៏រស់រវើកដែរ។ ពួកគេអាចជាមេដឹកនាំល្អ ប៉ុន្តែក៏អាចខ្វះខាតក្នុងការវិនិឆ័យបញ្ហា ព្រោះតែចរិកអភិរក្ស និងចចេសរឹងរូស”។ អ្នកស្រី Chan ឲ្យដឹងថា លោកត្រាំ អាចជាជនតំណាងឲ្យអ្នកឆ្នាំចរ ព្រោះលោកចូលចិត្តផ្សងគ្រោះថ្នាក់ ហើយមិនចេះខ្លាចបរាជ័យ។ លោកពុំមែនជាមនុស្សចូលចិត្តមតិសមូហភាពឡើយ ដោយហេតុថា លោកមានជំនឿខ្លាំងក្លាជ្រុលលើការពិចារណារបស់ខ្លួនឯងផ្ទាល់។
អ្នកស្រី Chan ក៏ឯកភាពនឹងលោក Wong ថា លោកប្រធានាធិបតីត្រាំ និងបន្តជួបរឿងរ៉ាវរញ៉េរញ៉ៃក្នុងការអនុវត្តភារៈកិច្ចរួមជាមួយសហការីដទៃទៀត ព្រោះលោកតែងមានគំនិតឯកជនអមជាមួយរបៀបដោះស្រាយបញ្ហាប្លែកៗ។
អ្នកស្រី Chan ទស្សន៍ទាយថា លោកត្រាំ និងត្រូវឆ្លងកាត់វិបត្តិនយោបាយធំមួយនៅឆ្នាំ ២០១៨។ “គណបក្សប្រឆាំង និងប្រឹងប្រែងផ្តួលលោកក្នុងឆ្នាំនេះ ប្រសិនបើ គាត់ទន់ភ្លន់ ហើយអនុវត្តគោលនយោបាយឲ្យរស់រវើកជាងមុននោះគាត់នឹងអាចបន្តរក្សាតំណែងប្រធានាធិបតីបាន។ ពុំនោះសោតប្រសិនបើគាត់រឹងរូស ឧបសគ្គ “នឹងមកគ្រោះទ្វារ” ហៅលោក តាមក្រុមតារាសាស្ត្រព្យាករណ៍នោះ ឧបសគ្គរបស់លោកត្រាំពុំផ្តើមចេញពីប្រទេសអាមេរិកទេ ។ ចាប់ពីខែតុលាទៅអស្ថិរភាពនយោបាយនៅតំបន់អាស៊ីបូព៌ា និងអាស៊ីខាងត្បូង
អាចជាដំបងសំពងលើទីតាំងដែលលោកត្រាំ កំពុងអង្គុយ។
សមិទ្ធផល១ឆ្នាំ និងការប្រឈមដែលលោកត្រាំត្រូវឆ្លងកាត់ឲ្យបាន។
ងាកមកលោក Wong គាត់និយាយបន្ថែមថា ៖ “បច្ចុប្បន្នភាពស្រុះស្រួលគ្នារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង មានសញ្ញាសកម្ម។ ប៉ុន្តែក្នុងត្រីមាសទី ៣ឆ្នាំនេះ បណ្តាវិបត្តិនយោបាយផ្សេងទៀតមិនបង្ហាញវត្តមានឡើយ”។
ក្នុងពេលជាមួយគ្នានោះ តាមអ្នកស្រី Chan វិញចាត់ទុកថា បញ្ហានឹងចាប់ផ្តើមបង្ហាញវត្តមានតាំងពីខែកក្កដា ពិសេសខែសីហា។
“គាត់នឹងបន្តត្រូវប្រឈមមុខជាមួយបញ្ហាដ៏ច្រើនលើឆាកអន្តរជាតិ។ ខ្ញុំគិតថា រឿងកូរ៉េខាងជើងនឹងពុំទាន់បញ្ចប់ទេ ប៉ុន្តែឆ្នាំ ២០១៨ វាជាឆ្នាំមួយមានភាពស្រុះស្រួល ធ្វើឲ្យស្ថានការនៅឧបទ្វីបនេះពុំពុះកញ្ជ្រោលហួសហេតុ”។
ក្នុងឆ្នាំចរនេះ តាមលោក Wong ព្យាករណ៍វានឹងមានការរញ្ជួយដី រួមនឹងគ្រោះអគ្គិភ័យ “យើងបានឃើញហើយ នូវការរញ្ជួយដីថ្មីៗនេះ នៅតៃវ៉ាន់ ហើយក្នុងត្រីមាសទី ៣ ខាងមុខ បណ្តាប្រទេសនៅអាស៊ីខាងត្បូង និងអាស៊ីខាងកើត ដូចជាជប៉ុននឹងប្រឈមគ្រោះធម្មជាតិច្រើនជាងនេះទៀត។
ក្រៅពីនោះលោក Wong នៅចាត់ទុកថា លោកប្រធានាធិបតីត្រាំ គប្បីប្រយ័ត្នប្រយែងចំពោះសុខភាពខ្លួនឯង ពិសេសត្រូវតាមដាន និងធនាមុខងារក្រលៀនរបស់លោក៕ សូយន