ជាមួយនឹងស្ថានភាពរោគរាតត្បាត Covid-19 នៅតែបន្តអូសបន្លាយមកទល់ពេលនេះ ដែលជាហេតុបានបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងសេដ្ឋកិច្ចប្រទេសជាតិយ៉ាងធ្ងន់ធ្ងរផងដែរ។ ដើម្បីបង្ការការឆ្លងរាលដាលជំងឺនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល ក៏បានអំពាវនាវប្រជាពលរដ្ឋទូទៅ ត្រូវចូលរួមអនុវត្តការឃ្លាតឆ្ងាយសង្គម និងគម្លាតបុគ្គល។ ក្នុងនោះផងដែរ ការរៀនតាមអនឡាញត្រូវបានបង្ខំធ្វើឡើង ជំនួសឲ្យការទៅសាលារៀន។ ប៉ុន្តែ ការរៀនតាមរយៈទូរស័ព្ទនេះផងដែរ ក៏បានធ្វើឲ្យអាណាព្យាបាលមានការព្រួយបារម្ភផងដែរ ព្រោះខ្លាចពន្លឺទូរស័ព្ទធ្វើឲ្យប៉ះពាល់ដល់កូនៗរបស់ពួកគេ ជាពិសេសក្មេងៗតែម្តង។
ជាក់ស្តែង យោងតាម Fajar ក្មេងស្រីអាយុ ១០ ឆ្នាំ ម្នាក់ មានឈ្មោះ Indrianti Amran នៅខេត្ត Gowa ប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេជឿថានាងបានខ្វាក់ភ្នែក ដោយសារវិទ្យុសកម្មចេញពីទូរស័ព្ទរបស់នាង បន្ទាប់ពីនាងបានរៀនតាមប្រព័ន្ធអ៊ិនធឺណិត។
ករណីនេះបានចាប់ផ្តើមកើតឡើង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា នៅពេល Indrianti បានកំពុងលេងនៅខាងក្រៅផ្ទះជាមួយមិត្តភក្តិរបស់នាង ហើយនៅពេលនោះ នាងក៏មានអារម្មណ៍ឈឺក្បាលភ្លាមៗ។ ហើយភ្លាមៗនោះ មិត្តភក្តិរបស់នាងក៏បានប្រាប់ឲ្យនាងទៅផ្ទះ ហើយសម្រាក។
ទោះយ៉ាងណា នៅពេលនឹងភ្ញាក់ពីគេងនៅថ្ងៃបន្ទាប់ នាងក៏ចាប់ផ្តើមបាត់បង់ការមើលឃើញនៅលើភ្នែកខាងឆ្វេង។
ជីដូនរបស់ Indrianti បានប្រាប់ឲ្យដឹងថា ដំបូង ចៅស្រីរបស់គាត់គ្រាន់មានបញ្ហាភ្នែកខាងឆ្វេងប៉ុណ្ណោះ ប៉ុន្តែ ក្រោយមក វាក៏បានរាលដាលដល់ភ្នែកខាងស្តាំងតែម្តង។ គ្រូពេទ្យបាននិយាយថា ភ្នែកខាងឆ្វេងរបស់នាងគឺប៉ះពាល់ធ្ងន់ធ្ងរណាស់។
ចំណែកឪពុកម្តាយរបស់នាង បានជឿថា ភាពពិការភ្នែកនេះ គឺបណ្តាលមកពីឥទ្ធិពលវិទ្យុសកម្មទូរស័ព្ទដៃ ខណៈពេលនាងកំពុងរៀនថ្នាក់អនឡាញជាប្រចាំ។
តើទូរស័ព្ទចល័តពិតជាអាចបណ្តាលឱ្យងងឹតភ្នែកបានទេ?
ទោះយ៉ាងណារហូតមកដល់ពេលនេះមិនទាន់មានភ័ស្តុតាងជាក់លាក់ណាមួយនោះទេ តែផ្អែកលើ CNet នោះពន្លឺពណ៌ខៀវពីស្មាតហ្វូន និងកុំព្យូទ័រយួរដៃ គឺពិតណាស់អាចជួយពន្លឿនភាពពិការភ្នែកបាន។ ការប្រាស្រ័យផ្ទាល់ទៅនឹងឧបករណ៍ដែលបញ្ចេញពន្លឺពណ៌ខៀវ អាចធ្វើឱ្យខូចខាតដល់ចក្ខុវិស័យ និងបង្កើតម៉ូលេគុលពុលនៅក្នុងកោសិកា ដែលងាយនឹងធ្វើឲ្យភ្នែកដែលអាចពន្លឿនការចុះខ្សោយ និងជំងឺភ្នែកដទៃទៀត។
ហេតុនេះ ការប្រើប្រាស់ទូរស័ព្ទចល័ត និងកុំព្យូទ័រយួរដៃជាបន្តបន្ទាប់ នឹងបណ្តាលឱ្យភ្នែករបស់អ្នក ហើយប្រសិនមានការប្រហែសទុកចោលដោយគ្មានការយកចិត្តទុកដាក់ នោះចក្ខុវិស័យរបស់អ្នកនឹងកាន់តែយ៉ាប់យ៉ឺន។
វិធីដើម្បីជៀសវាងបញ្ហាភ្នែកគឺ៖
១- ចូរសម្រាកភ្នែករៀងរាល់ ២០ នាទីម្តង ក្នុងការមើលទូរស័ព្ទ ឬ ប្រើកុំព្យូទ័រ។
២- ត្រូវប្រាកដថា តុបំពាក់ដោយកុំព្យូទ័ររបស់អ្នកត្រូវបានដាក់ឱ្យបានត្រឹមត្រូវ (កន្លែងដែលមិនមានពន្លឺបង្កឱ្យមានពន្លឺនៅលើ Sceen)។
៣- ត្រូវប្រាកដថា Screen (អេក្រង់) ដាក់នៅចម្ងាយ ៧-១០ អ៊ីញ ពីគម្លាតនៃការមើលរបស់អ្នក។
៤- កុំភ្លេចព្រិចភ្នែកបន្ថែមទៀត ដើម្បីផ្តល់សំណើមដល់ភ្នែក។
៥- ប្រើ “ឧបករណ៍ការពារពន្លឺ” សម្រាប់អេក្រង់របស់អ្នក៕ ដោយ៖ លឹម ហុង