ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រី ជំនាញ រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញ ចុះ ពិនិត្យស្ថានភាពទឹកលិចលើផ្លូវជាតិលេខ ៤ ចំណុចជិតស្ពានអាកាសចោមចៅ និងបានបន្តពិនិត្យស្ថានភាពប្រឡាយទឹកស្របផ្លូវរថភ្លើងក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែន ជ័យ និងខណ្ឌកំបូល រាជធានីភ្នំពេញ មានជំនន់ទឹកភ្លៀងលិចតាមដងផ្លូវមួយចំនួនដោយសារមានភ្លៀងធ្លាក់យ៉ាងគំហុគនាល្ងាចថ្ងៃព្រហស្បត្តិ៏ និងល្ងាចថ្ងៃសៅរ៏។
ក្នុងដំណើរការចុះពិនិត្យខាងលើនេះ ឯកឧត្តម ឃួង ស្រេង បានណែនាំដល់មន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងរដ្ឋបាលខណ្ឌកំបូលបិទទ្វារទឹកប្រឡាយស្របផ្លូវរថភ្លើងជាបណ្ដោះអាសន្នសិនដើម្បីឱ្យទឹក នៅលើផ្លូវលេខ ៤ ស្រកងាយស្រួលធ្វើចរាចរ និងបិទទ្វាទឹកនៅផ្លូវជាតិលេខ៤ដែលហូរចាក់ទៅសណ្តរស្ទឹងព្រែកត្នោតដើម្បីកុំឪ្យិទឹកចាល់ចូលមកក្នុងរាជធានីភ្នំពេញវិញ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងដែរថា៖ភ្លៀងធ្លាក់កាលពីយប់ថ្ងៃទី១៣កញ្ញា យ៉ាងពេញទំហឹងធ្វើឲ្យិតំបន់មួយចំនួនត្រូវជន់លិច។ តែរហូតមកដល់ព្រឹកថ្ងៃទី១៤កញ្ញា ទឹកបានស្រកអស់ប្រមាណ៧០%នៅសល់៣០%ទៀតអាចនឹងស្រកអស់ក្នុងរវាងពី២ទៅ៣ម៉ោងក្រោយបើមិនមានភ្លៀងធ្លាក់បន្ថែមទៀតទេនោះ។
ជាទូទៅស្ថានភាពជំនន់ទឹកភ្លៀងបានហូរចាក់មកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ ហើយរដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងក្នុង ការរំដោះនិងបញ្ជៀសទឹកទំលាក់ទៅតាមប្រឡាយមេ និងអាងស្តុកទឹកដែលមាន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដើម្បីកាត់បន្ថយការលិចលង់រួមទាំងដំណើរការបូមទឹកនៃស្ថានីយ៏បូមទឹកព្រមៗគ្នាតាមស្ថានីយ៏ជាង១០ទីតាំងដើម្បីបូមទឹកបញ្ចេញទៅក្រៅក្រុង។ឯកឧត្តមអភិបាលបានណែនាំឲ្យិមន្ទីរសាធារណៈការ និង ដឹកជញ្ជូនជំរុញការស្តារប្រពន្ធ័លូ ប្រឡាយនៅលើកំណាត់ផ្លូវជាតិលេខ៤នឹងបើកឲ្យិទឹកហូរចូលក្នុងព្រលានយន្តពោធិចិនតុងជាបណ្តោះអាសន្នសិនដើម្បីកាត់បន្ថយការលិចផ្លូវជាតិលេខ៤។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំបន្ថែម ដល់អាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមឧបករណ៍ និងសម្ភារៈ ដូចជារៀបចំជាបាវខ្សាច់ សម្រាប់រៀបទប់ ការពារទឹកហូរកាត់ផ្លូវ នឹងត្រូវប្រើប្រាស់ម៉ាស៊ីនបូមទឹក ដើម្បីរំដោះទឹកដែលនៅជន់លិចដោយជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃមកនេះ ។
បន្ថែមលើនេះ ឯកឧត្តម ឃួង ស្រេង ក៏បានឱ្យអាជ្ញាធរ សម្អាតផ្លូវ និងទីតាំងដែលត្រូវជនលិច នៅពេលទឹកស្រក់វិញឱ្យបានស្អាតអស់ពីផ្លូវផងដែរ ធ្វើយ៉ាងណាឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋបានប្រសើរឡើងវិញ ។
គួរឱ្យដឹងថា នៅរាជធានីភ្នំពេញ នាប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់យ៉ាងជោកជាំ ស្ទើគ្រប់កន្លែង ដែលបានបង្កឱ្យមានតំបន់មួយចំនួន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង និងបានធ្វើឱ្យលំហូរចរាចរណ៍ មានការកក់ស្ទះផងដែរ ។ តែទោះជាយ៉ាងនេះក្តី ឯកឧត្តម ឃួង ស្រេង មិនបានប្រងើយកន្លើយឡើយ ដោយបានចុះពិនិត្យដោយផ្ទាល់និងបានណែនាំ ដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ត្រូវរកវិធីដោះស្រាយបញ្ហាទាំងនេះភ្លាមៗ។
ឯកឧត្តមអភិបាលបានណែនាំឲ្យមន្ទីរសាធារណៈការ និង ដឹកជញ្ជូនជំរុញការស្តារប្រព័ន្ធលូ ប្រឡាយនៅលើកំណាត់ផ្លូវជាតិលេខ៤នឹងបើកឲ្យទឹកហូរចូលក្នុងព្រលានយន្តពោធិ៍ចិនតុងជាបណ្តោះអាសន្នសិន ដើម្បីកាត់បន្ថយការលិចផ្លូវជាតិលេខ៤។
សូមបញ្ជាក់ថា៖យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី១៤កញ្ញានេះបានឲ្យិដឹងថា៖ ស្ថានភាពអាកាសធាតុនៅថ្ងៃនេះនឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់គ្របដណ្តប់ លើផ្ទៃដីប្រមាណ៤០%ក្នុងក្របខណ្ឌទូទាំងប្រទេស៕ រក្សាសិទ្ធដោយ៖សុទ្ធលី


















