ភ្នំពេញៈ ឥស្សរជន និងមន្ត្រីរាជការ នៅក្នុងរដ្ឋសភា ដែលមានហានិភ័យមធ្យម និងទាប ក្នុងការឆ្លង កូវីដ១៩ មានចំនួនសរុប ៦៦ នាក់ ។ ហើយ អគ្គ លេខាធិការរដ្ឋសភាក៏បាន ស្នើសុំឲ្យ មានវិធានការចំពោះតំណាងរាស្ត្រ និងមន្ត្រីរាជការ រដ្ឋសភា ដែល ពាក់ ព័ន្ធនឹងលោក ឡូយ សុផាត ដែល បាន ជាប់ ពាក់ ព័ន្ធ ជាមួយ លោកឆែម សាវុធ អគ្គនាយកពន្ធនាគារនៃ ក្រសួង មហាផ្ទៃ ដែលពិនិត្យ ឃើញថា មាន មេរោគកូវដី១៩។ នេះ បើយោងតាម លិខិត របស់លោកឡេង ប៉េងឡុង អគ្គ លេខាធិការរដ្ឋសភា ផ្ញើជូនរដ្ឋមន្ត្រី ក្រសួង សុខាភិបាលកាលពី ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២០។
យោងតាមបញ្ជីឈ្មោះ ឥស្សរជន និងមន្ត្រីរាជការ នៅក្នុងរដ្ឋសភា ដែលមានហានិភ័យមធ្យម និងទាប ក្នុងការឆ្លង កូវីដ១៩ មានដូចជាៈ សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន សម្តេចពិជ័យសេនា ទៀ បាញ់ សម្តេចចៅហ្វាវាំង គង់ សំអុល លោកងួន ញិល លោក ស្រី ឃួន សុដារី លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ មុនី រ័ត្ន លោក ប្រាជ្ញា ច័ន្ធ លោកជាម យៀប លោក ហ៊ុន ម៉ានី លោកឡូយ សុផាត លោកហ៊ុន ណេង លោក ឈាង វុន លោក ស្រី ឡោក ខេង រួមទាំង មន្ត្រី មួយចំនួនទៀត….៕
ដោយ៖បញ្ញាស័ក្តិ