Friday, February 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យ ២១នាក់ ជាមុខសញ្ញាក្មេងទំនើង ដែលបានបង្កអសន្តិសុខ ដេញកាប់គ្នា បង្កចលាចលខូចសណ្ដាប់ធ្នាប់សង្គមធ្ងន់ធ្ងរ និងប្លន់យកម៉ូតូ ចំនួន ៧ករណី

ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នគរបាល នៃអធិការដ្ឋាននគតបាលក្រុង ស្រុក ក្នុងខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាប ករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា និងករណី មានស្ថានទម្ងន់ទោស ចំនួន ៧ករណី ឃាត់ខ្លួនសរុបបាន ២១នាក់ (ក្នុងនោះដែរ ៧នាក់ ត្រូវបានឃាត់ខ្លួន ករណីក្មេងទំនើង កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ )៖

១-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៦ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1N-9815 នៅចំណុចភូមិត្រពាំងឈូក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
២-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៥ ពាក់ស្លាកលេខ កំពង់ចាម 1AF-6240 នៅចំណុចភូមិរកាពប្រាំទី២ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
៣-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៥ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1N-4113 នៅចំណុចភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ។
៤-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ម៉ូតូចំនួន ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៥ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1N-6159 នៅចំណុចភូមិដំណាក់ពពេល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០២៦ ។
៥-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៤ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1M-8357 នៅចំណុចភូមិ៤ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។
៦-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៤ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1M-9478 នៅចំណុចភូមិរកាពប្រាំ២ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។
៧-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១គ្រឿងម៉ាក SCOOPY សេរីឆ្នាំ ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ1LC-9079 នៅចំណុចភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ។

បច្ចុប្បន្ន សមត្ថកិច្ចបាននឹងកំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី ចំណែកបក្ខពួក៥នាក់ទៀត បានរត់គេចខ្លួនបាត់ ហើយកម្លាំងជំនាញបានបន្តតាមស្វែងរកចាប់ខ្លួនដើម្បីអនុវត្តវិធានការច្បាប់បន្តទៀត។រក្សាសិទ្ធដោយ៖សុទ្ធលី

×